ព័ត៌មានអន្ដរជាតិ
រដ្ឋលោកខាងលិច នៅតែទិញប្រេងនិង ឧស្ម័នរុស្ស៊ី ទោះមានការដាក់ទណ្ឌកម្ម
រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ី លោក Nikolay Shulginov បាននិយាយថា ប្រទេសលោកខាងលិច មិនបានបញ្ឈប់ការទិញថាមពលពីរុស្ស៊ីនោះទេ ថ្វីបើមានការដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ប្រឆាំងទីក្រុងមូស្គូក៏ដោយ។

លោកបានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ Russia 1 TV ថា ប្រទេសទាំងនេះ បានផ្លាស់ប្តូរទៅរកវិធីសាស្រ្តផ្សេងៗ ដើម្បីទទួលបានការនាំចូលពីរុស្ស៊ី។
នៅពេលត្រូវបានសួរថាតើ បណ្តាប្រទេសលោកខាងលិចនៅតែទិញប្រេងនិងឧស្ម័នរបស់រុស្ស៊ី ប៉ុន្តែតាមរយៈផ្លូវជំនួសមែនឬទេ? លោក Shulginov ឆ្លើយថា ព័ត៌មាននេះគឺពិតមែន។ ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានរៀបរាប់លម្អិតថាតើ រុស្ស៊ីប្រើផ្លូវណា ដើម្បីបញ្ជូនថាមពលរុស្ស៊ី ទៅកាន់អតិថិជនលោកខាងលិចនោះទេ។
កាលពីខែធ្នូឆ្នាំ២០២២ សហភាពអឺរ៉ុប, ក្រុមប្រទេសទាំងប្រាំពីរ និងសម្ព័ន្ធមិត្តរបស់ពួកគេ បានដាក់បម្រាមរួម លើការនាំចេញប្រេងតាមសមុទ្ររបស់រុស្ស៊ី រួមជាមួយនឹងតម្លៃកំណត់ ៦០ដុល្លារក្នុងមួយបារ៉ែល។

ការដាក់ទណ្ឌកម្មមួយទៀត ដែលហាមប្រាមការនាំចូលស្ទើរតែទាំងអស់នៃផលិតផលប្រេងរបស់រុស្ស៊ី ក៏ដូចជាការណែនាំតម្លៃកំណត់លើប្រេងម៉ាស៊ូត និងផលិតផលប្រេងផ្សេងទៀតផងដែរនោះ បានចាប់ផ្តើមនៅថ្ងៃទី៥ខែកុម្ភៈ។
ក្នុងខែមីនា សារព័ត៌មាន Bloomberg បានរាយការណ៍ថា ប្រទេស EU មួយចំនួន បាននិងកំពុងទិញឧស្ម័នធម្មជាតិរាវ របស់រុស្ស៊ីយ៉ាងសកម្ម ដោយអេស្ប៉ាញ ជាប្រទេសនាំមុខគេក្នុងបញ្ជីអ្នកទិញនៅដើមឆ្នាំ២០២៣។ ការនាំចូលឧស្ម័នធម្មជាតិរាវរបស់រុស្ស៊ី ដោយប្រទេសអេស្ប៉ាញ បានកើនឡើង៨៤% ចាប់តាំងពីការផ្ទុះជម្លោះនៅអ៊ុយក្រែន។
ប្រទេសបារាំង ក៏បានក្លាយជាអ្នកនាំចូលឧស្ម័នធម្មជាតិរាវ ដ៏សំខាន់របស់រុស្ស៊ីផងដែរ ដោយបានទិញចំនួន១.៩លានតោនក្នុងឆ្នាំ២០២២។ បន្ទាប់ពីនោះមានអេស្ប៉ាញ ដែលបានទិញ ៥៣៣ ៨០០តោន និងបែលហ្ស៊ិកទិញ ៣១០ ០០០តោនក្នុងរយៈពេលដូចគ្នានេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី៖ បើលោកខាងលិច ផ្តល់អាវុធនុយក្លេអ៊ែរឲ្យអ៊ុយក្រែន ក្រុងមូស្គូនឹងបាញ់នុយក្លេអ៊ែរមុន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ