ព័ត៌មានអន្ដរជាតិ
អ្នកគាំទ្រ ជំរុញឲ្យគណបក្សភឿថៃ ដកខ្លួនចេញពី ដៃគូចម្រុះ រឿងមិនបានតំណែងប្រធានសភា
អ្នកគាំទ្រគណបក្សភឿថៃ កំពុងអំពាវនាវឲ្យគណបក្សនេះ បំបែកខ្លួនចេញពីគណបក្សចលនាឆ្ពោះទៅមុខ (MFP) ជុំវិញជម្លោះប្រេះឆាផ្ទៃក្នុង ទាក់ទងនឹងតំណែងប្រធានសភា។

ទោះបីជាយ៉ាងណាក៏ដោយ ពួកគេនៅតែគាំទ្រការសន្យារបស់គណបក្សភឿថៃ ដែលថានឹងបោះឆ្នោតជ្រើសរើសមេដឹកនាំ MFP លោក Pita Limjaroenrat ឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មី និងអនុញ្ញាតឲ្យ MFP ដឹកនាំការបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ។ នេះបើតាមការបញ្ជាក់ពីលោក Niyom Nopparat ដែលជាមេក្រុមគាំទ្ររបស់គណបក្សភឿថៃ។
ក្រុមនេះក៏អំពាវនាវឲ្យបក្សភឿថៃ គាំទ្រការប៉ុនប៉ងដែលដឹកនាំដោយ MFP ក្នុងការសរសេររដ្ឋធម្មនុញ្ញឡើងវិញ ផងដែរ។
អ្នកគាំទ្រជាច្រើន បានប្រមូលផ្តុំគ្នានៅខាងក្រៅទីស្នាក់ការកណ្តាលរបស់គណបក្សភឿថៃ ក្នុងទីក្រុងបាងកកកាលពីថ្ងៃអាទិត្យទី២៨ខែឧសភា ហើយបានដាក់លិខិតចំហមួយដែលមានការអំពាវនាវទាំងនេះទៅកាន់គណបក្ស។

លោក Niyom និយាយថា ប្រសិនបើ MFP មិនទទួលបានសមាជិកសភាគ្រប់គ្រាន់ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះថ្មីទេនោះ ក្រុមនេះជឿថា គណបក្សភឿថៃ ដែលឈ្នះអាសនៈសភាច្រើនជាងគេលំដាប់ទីពីរបន្ទាប់ពី MFP គួរតែមានសិទ្ធិដឹកនាំការបង្កើតរដ្ឋាភិបាលចម្រុះថ្មី។
លោកបន្តថា ក្រុមនេះមានគោលបំណងធ្វើឲ្យ MFP ដឹងថា ពួកគេនឹងពិបាកក្នុងការបង្កើតរដ្ឋាភិបាល បើគ្មានបក្សភឿថៃនៅខាងខ្លួន។ យ៉ាងណា លោកទទូចថា ហេតុផលរបស់ក្រុមនេះមិនមែនជាល្បែងនយោបាយ ឬជាការប៉ុនប៉ងបង្កើតជម្លោះបន្ថែមទៀត រវាងគណបក្សភឿថៃ និង MFP នោះទេ។
លោកបានសង្កត់ធ្ងន់ថា ជម្លោះផ្ទៃក្នុង ក្នុងចំណោមគណបក្សចំនួនប្រាំបី ដែលបានព្រមព្រៀងគ្នាបង្កើតរដ្ឋាភិបាលរួម គឺផ្តើមចេញពីការប៉ុនប៉ងរបស់មនុស្សមួយក្រុម ដែលផ្សព្វផ្សាយព័ត៌មានមិនពិតប្រឆាំងនឹងគណបក្សភឿថៃ។
គួរបញ្ជាក់ជាថ្មី ជម្លោះត្រូវបានបង្កឡើងកាលពីថ្ងៃអង្គារសប្តាហ៍មុន ដោយអ្នកតស៊ូមតិរបស់ MFP គឺលោក Piyabutr Saengkanokkul នៅពេលគាត់ បង្ហោះ Facebook ថា គណបក្សនេះ ត្រូវតែគ្រប់គ្រងមុខតំណែងប្រធានសភា។
ភាពតានតឹង កាន់តែកើនឡើង ខណៈសមាជិកបក្សភឿថៃមួយចំនួន បានគំរាមថា គណបក្សរបស់ពួកគេនឹងចាកចេញពីក្រុមចម្រុះ ហើយមេដឹកនាំទី២ នៃគណបក្សចលនាឆ្ពោះទៅមុខគឺលោកស្រី Sirikanya Tansakul បានពន្លះយ៉ាងចាស់ដៃថា គណបក្សរបស់លោកស្រី ត្រូវការតួនាទីនេះដើម្បីជំរុញរបៀបវារៈរបស់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ គណបក្សចលនាឆ្ពោះទៅមុខ និងភឿថៃ ឈ្លោះគ្នាបែកផ្សែង ដណ្តើមតំណែងប្រធានសភា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ