Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំគណបក្សចម្រុះ ថៃ បង្ហាញបេក្ខភាពស័ក្តិសមជាប្រធានសភា

បានផុស

នៅ

មេដឹកនាំគណបក្សចម្រុះមួយបានអះអាងកាលពីពេលថ្មីៗនេះថា ការតែងតាំងមេដឹកនាំគណបក្សប្រាឆាឆាត (Prachachat) លោក Wan Muhammad Nor Matha ជាប្រធានសភា នឹងក្លាយជាមធ្យោបាយដ៏ល្អបំផុតដើម្បីបញ្ចប់ជម្លោះដែលកំពុងបន្តរវាងគណបក្សចលនាឆ្ពោះទៅមុខ និងគណបក្សភឿថៃ ។

លោក Sereepisuth Temiyavet (ឆ្វេង) និងលោក Wan Muhammad Nor Matha (ស្ដាំ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេដឹកនាំគណបក្សសេរីរួមថៃ (Seri Ruam Thai) លោក Sereepisuth Temiyavet បាននិយាយថា លោក Wan Muhammad ពិតជាស័ក្តិសមនឹងតំណែងមួយនេះ ដោយសារតែលោកគឺជាអ្នកនយោបាយជើងចាស់ និងដោយសារតែលោកធ្លាប់កាន់តំណែងនេះពីមុនមកផង ខណៈគណបក្សប្រាឆាឆាត (Prachachat) ក៏ទទួលបានអាសនៈសភាចំនួន ៩ នៅក្នុងការបោះឆ្នោតសកលផងដែរ ។

លោក Sereepisuth ជាអគ្គស្នងការនគរបាលជាតិថៃដែលចូលនិវត្តន៍បាននិយាយទៀតថា ដោយសារតែគណបក្សរបស់លោកឈ្នះបានតែ ១ អាសនៈ ដូច្នេះលោកមិនអាចទាមទារមុខងារជារដ្ឋមន្ត្រីណាមួយនៅក្នុងជួររដ្ឋាភិបាលថ្មីបាននោះទេ ។

ប៉ុន្តែលោកបានបញ្ជាក់ថា ប្រសិន​បើ​រដ្ឋាភិបាល​ចម្រុះ​ប្រគល់​មុខ​តំណែង​ណា​មួយ​មកឲ្យរូបលោក នោះលោក​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​បំពេញ​ការងារ​ទាំងនោះ ដោយសារតែលោក​អាច​ធ្វើ​ការ​បាន ទាំងនៅ​ក្នុង​ក្រសួង​មហាផ្ទៃ ការពារ​ជាតិ យុត្តិធម៌ ឬ​ក្រសួង​ពាក់ព័ន្ធ​នឹង​សន្តិសុខជាដើម ។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងតំណែងសភានេះដែរ គណបក្សធំៗចំនួន ២ នៅក្នុងក្រុមចម្រុះដែលដឹកនាំដោយលោក Pita Limjaroenrat អនាគតនាយករដ្ឋមន្ត្រីថៃ បាននិងកំពុងឈ្លោះប្រកែកគ្នាជាច្រើនថ្ងៃមកហើយ ខណៈមានមតិជាច្រើនលើកឡើងផងដែរថា មេ​ដឹកនាំ​នៃ​គណបក្ស​ចម្រុះ​ទី​បី គួរ​តែ​កាន់​តំណែង​នេះ ដើម្បី​ជា​ផ្លូវត្រួសត្រាយ​ចេញ​ពី​ការ​ជាប់​គាំងណាមួយក្នុងការបង្កើតរដ្ឋាភិបាលចម្រុះថ្មី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thai PBS

ចុចអាន ៖ ថៃ នឹងប្រកាសលទ្ធផលបោះឆ្នោតផ្លូវការក្នុងពេលឆាប់ៗនេះ ក្រោយមាន បញ្ហាបន្តិចបន្តួច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម