Connect with us

ព័ត៌មានអន្ដរជាតិ

រលកកម្តៅ វិលមកវាយប្រហារប្រទេសវៀតណាម ជាថ្មី

បានផុស

នៅ

រលកកម្តៅ បានវិលត្រលប់មកភាគខាងជើង និងកណ្តាលប្រទេសវៀតណាមសាជាថ្មី ចាប់ពីថ្ងៃចន្ទទី២៩ខែឧសភាទៅ ដោយសីតុណ្ហភាពនឹងឡើងដល់៣៨អង្សាសេ។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីសប្តាហ៍មុន តំបន់ភាគខាងជើងប្រទេសវៀតណាម ហាក់បានធូរស្រាលបន្តិចពីអាកាសធាតុក្តៅ ដោយសារតែឥទ្ធិពលនៃខ្យល់ត្រជាក់ ដែលនាំមកនូវភ្លៀងធ្លាក់។ ប៉ុន្តែចាប់ពីថ្ងៃចន្ទទៅ ព្រោះតែការកើនឡើងនៃតំបន់សម្ពាធទាបពីភាគខាងលិច, កម្តៅនឹងវិលត្រលប់មកខេត្ត Lai Chau, Dien Bien, Son La, Hoa Binh និងតំបន់មួយចំនួននៅភាគឦសាន រួមទាំងទីក្រុងហាណូយផងដែរ។

បើយោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ ការព្យាករណ៍ធនធានឧតុនិយម, សីតុណ្ហភាពនឹងឡើងដល់ ៣៥ទៅ៣៧ អង្សាសេ។ មជ្ឈមណ្ឌលនេះបានឲ្យដឹងថា កម្តៅ នឹងបន្តរហូតដល់ចុងសប្តាហ៍ ហើយបើតាមការព្យាករ, ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ គឺជាថ្ងៃដែលក្តៅខ្លាំងបំផុត។

(រូបថត៖ VN Express)

ទន្ទឹមនោះ សេវាកម្មព្យាករណ៍អាកាសធាតុរបស់សហរដ្ឋអាមេរិក AccuWeather បានឲ្យដឹងថា សីតុណ្ហភាពទីក្រុងហាណូយ នឹងមានកម្រិតពី ២៧ទៅ៣៦ អង្សាសេនៅថ្ងៃចន្ទនិងថ្ងៃអង្គារ មុនពេលកើនឡើងដល់កម្រិតអតិបរមា៣៧អង្សាសេ ចាប់ពីថ្ងៃពុធទៅ។

តំបន់ភាគកណ្តាលនៃប្រទេសវៀតណាម ក៏នឹងកាន់តែក្តៅផងដែរចាប់ពីថ្ងៃចន្ទ ដោយសីតុណ្ហភាពខ្ពស់បំផុតនៅពេលថ្ងៃគឺ ៣៥ទៅ៣៨អង្សាសេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ វៀតណាម នឹងជួបប្រទះរលកកម្តៅសាជាថ្មី ចាប់ពីថ្ងៃនេះទៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម