ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រាប់មូលហេតុដែល អ៊ុយក្រែន មិនអាចឈ្នះសង្គ្រាម
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅចក្រភពអង់គ្លេសលោក Andrey Kelin បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន BBC ថា អ៊ុយក្រែនមិនអាចឈ្នះសង្គ្រាមលើរុស្ស៊ីនោះទេ ព្រោះរុស្ស៊ីធំជាងអ៊ុយក្រែនដល់ទៅ ១៦ ដងឯណោះ ។
![](https://www.kampucheathmey.com/wp-content/uploads/2023/05/Andrey-Kelin.jpg)
លោក Kelin បាននិយាយថា “វាជាកំហុសឧត្តមគតិដ៏ធំមួយដែលគិតថា អ៊ុយក្រែននឹងឈ្នះសង្គ្រាមលើរុស្ស៊ី ព្រោះរុស្ស៊ីធំជាងអ៊ុយក្រែន ១៦ ដង យើងមានធនធានដ៏សម្បើម ម្យ៉ាងយើងមិនទាន់ចាប់ផ្តើមធ្វើសកម្មភាពធ្ងន់ធ្ងរណាមួយលើអ៊ុយក្រែននៅឡើយទេ” ។
អ្នកការទូតរូបនេះបញ្ជាក់ទៀតថា “យើងចង់បានសន្តិភាព យើងមិនចង់បានការគំរាមកំហែងណាមួយពីអ៊ុយក្រែនមកលើរុស្ស៊ីនោះទេ ។ យើងគ្រាន់តែការពារទឹកដីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន និងជួយប្រជាជនរុស្ស៊ីនៅទីនោះ ជាពិសេសយើងគ្រាន់តែចង់កសាងតំបន់ Donbass ឡើងវិញតែប៉ុណ្ណោះ” ។
![](https://www.kampucheathmey.com/wp-content/uploads/2023/05/Donbas-4-scaled.jpg)
ទន្ទឹមនោះ លោក Kelin ក៏បានលើកឡើងដែរថា ប្រសិនបើសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសម្ព័ន្តមិត្តអង្គការណាតូផ្សេងទៀត បញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន នោះសង្គ្រាមក៏មិនអូសបន្លាយពេលមកដល់ពេលនេះផងដែរ ។
គួរបញ្ជាក់ថា ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹកនៅអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក បណ្ដាប្រទេសលោកខាងលិចបានចាប់ផ្ដើមយុទ្ធនាការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំប្រឆាំងនឹងរុស្ស៊ី ហើយបាននិងកំពុងផ្គត់ផ្គង់សព្វាវុធដល់រដ្ឋាភិបាលរបស់ទីក្រុងកៀវផងដែរ ខណៈរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ការផ្គត់ផ្គង់អាវុធណាមួយដល់យោធាអ៊ុយក្រែន នឹងក្លាយជាគោលដៅកម្ចាត់ស្របច្បាប់សម្រាប់រុស្ស៊ី ៕
![](https://www.kampucheathmey.com/wp-content/uploads/2023/05/weaponn-6.jpg)
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោកខាងលិច កំពុងធ្វើសង្គ្រាមគ្រប់បែបយ៉ាងប្រឆាំង រុស្ស៊ី
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច