ព័ត៌មានអន្ដរជាតិ
អ្នករស់រានមានជីវិតពីសង្គ្រាមរបស់លោក Kissinger រៀបរាប់ហេតុការណ៍ដែល អាមេរិក ទម្លាក់គ្រាប់បែក មកលើ កម្ពុជា
អ្នករស់រានមានជីវិតនៅភូមិខ្មែរចំនួន ១៣ នៅតាមបណ្តោយព្រំដែនវៀតណាមរៀបរាប់បានប្រាប់ទីភ្នាក់ងារ The Intercept អំពីការវាយប្រហារដោយការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកមកលើកម្ពុជា ដែលបានសម្លាប់សាច់ញាតិ និងអ្នកជិតខាងរាប់រយនាក់ ដោយសារតែការបញ្ជារបស់លោក Henry Kissinger ក្រោមការកាន់កាប់របស់លោកប្រធានាធិបតី Richard Nixon ។
ក្នុងកិច្ចសម្ភាសន៍ជាមួយសាក្សីនៅកម្ពុជា និងអ្នករស់រានមានជីវិតពីជំនាន់សង្គ្រាមរបស់អាមេរិកជាង ៧៥ នាក់ ពួកគេសុទ្ធតែបានបង្ហាញយ៉ាងលម្អិតអំពីការរងរបួសទាំងផ្លូវកាយ និងផ្លូវចិត្តដូចៗគ្នា ។
អ្នកស្រី មាស លន អ្នករស់រានមានជីវិតម្នាក់បានរៀបរាប់ថា ហេតុការណ៍ទម្លាក់គ្រាប់បែករបស់អាមេរិកមកលើកម្ពុជា ចន្លោះឆ្នាំ ១៩៦៩ និងឆ្នាំ ១៩៧៣ គឺពិតជារន្ធត់ និងតក់ស្លុតជាងគោលនយោបាយដែលដាក់ចេញដោយលោក Kissinger ទៅទៀត ពីព្រោះភូមិទាំងនោះមិនត្រឹមតែត្រូវបានទម្លាក់គ្រាប់បែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរងការវាយប្រហារដោយគ្រាប់កាំភ្លើងបាញ់ចេញពីឧទ្ធម្ភាគចក្រ ក៏ដូចជាមានការលួចដុតភូមិ និងការលួចទ្រព្យសម្បត្តិពីសំណាក់កងទ័ពសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផងដែរ ។
ក្នុងហេតុការណ៍ទម្លាប់គ្រាប់បែកដែលមានលោក Kissinger ជាអ្នកនៅពីក្រោយ និងបានសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជាប្រមាណ ៥ ម៉ឺននាក់ និងជនស៊ីវិលផ្សេងទៀត ក្នុងអំឡុងសតវត្សរ៍ឆ្នាំ ១៩៧០ នោះ ទាហានអាមេរិកដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ដ៏ឃោរឃៅនេះ គឺមិនទទួលបានការដាក់ទណ្ឌកម្មណាមួយនោះទេ ។
នៅពេលនោះលោក Kissinger បានបញ្ជាឲ្យមានការទម្លាក់គ្រាប់បែកចំនួន ៣ ដង ហើយគ្រាន់តែក្នុងឆ្នាំ ១៩៧៣ យន្តហោះទម្លាក់គ្រាប់បែកបានទម្លាក់គ្រាប់បែកជាង ២៥៧,០០០ តោនមកលើប្រទេសកម្ពុជា ហើយរាប់ចាប់តាំងពីប្រឡូកក្នុងឆាកនយោបាយមក អ្នកការទូតអាមេរិករូបនេះបានបញ្ជាឲ្យមានសកម្មភាពទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមសរុបចំនួន ៣,៨៧៥ លើក ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Ben Kiernan អាជ្ញាធរជាន់ខ្ពស់មួយរូបក្នុងយុទ្ធនាការផ្លូវអាកាសរបស់សហរដ្ឋអាមេរិកនៅកម្ពុជា បានឲ្យដឹងថា លោក Kissinger គឺជាអ្នកទទួលបន្ទុកយ៉ាងសំខាន់ចំពោះការវាយប្រហារនៅក្នុងប្រទេសកម្ពុជា ដែលបានសម្លាប់ជនស៊ីវិលរហូតដល់ ១៥ ម៉ឺននាក់ ។
សរុបមកអតីតរដ្ឋមន្ត្រីការបរទេសដែលឈានចូលដល់វ័យ ១០០ ឆ្នាំកាលពីថ្ងៃទី២៧ ខែឧសភា និងជាអ្នកបញ្ជាឲ្យមានការទម្លាក់គ្រាប់បែកនៅកម្ពុជា និងឡាវ ក្រោមលេសដេញវៀតណាម ក៏ដូចជាអំពើភេរវកម្មផ្សេងៗទៀតលើពិភពលោក បានទទួលស្គាល់ថា ជនស៊ីវិលយ៉ាងហោចណាស់ ៣ លាននាក់បានស្លាប់ក្រោមកណ្ដាប់ដៃរបស់លោក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Madras Tribune
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ