Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងកៀវ រងការវាយប្រហារធ្ងន់ធ្ងរ ដោយយន្តហោះដ្រូន ២យប់ជាប់គ្នា

បានផុស

នៅ

ប្រទេសអ៊ុយក្រែន​ ត្រូវរង​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក និងមីស៊ីល ២យប់ជាប់គ្នា ខណៈការវាយប្រហារភាគច្រើន គឺសំដៅលើទីក្រុងកៀវ។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីក្រុងនិយាយថា កងកម្លាំងអ៊ុយក្រែន បានបំផ្លាញគោលដៅអាកាសជាង៤០ នៅលើរដ្ឋធានី។​ មិន​មាន​អ្នក​រង​របួស​ទេក្នុងរដ្ឋធានី ប៉ុន្តែ​ការ​ធ្លាក់បំណែកដ្រូន ​បាន​បំផ្លាញ​អគារ និង​បង្ក​ជា​អគ្គិភ័យ។

ការផ្ទុះ ក៏ត្រូវបានគេរាយការណ៍ផងដែរនៅក្នុងតំបន់ Lviv, Odesa, Vinnytsya និង Khmelnytskyi។

អាជ្ញាធរក្នុងតំបន់និយាយថា នៅ Khmelnytskyi ការវាយប្រហារលើអាកាសយានដ្ឋានយោធាបានធ្វើឲ្យខូចខាតដល់យន្តហោះចំនួន៥គ្រឿង និងផ្លូវរត់។

គួរបញ្ជាក់ថា នេះគឺជាការវាយប្រហារតាមផ្លូវអាកាសលើកទី១៥ ដោយរុស្ស៊ីទៅលើរដ្ឋធានីក្នុងខែនេះ និងជាការវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា។

កាលពីយប់ថ្ងៃសៅរ៍ ប្រទេស រុស្ស៊ីបានបើកការវាយប្រហារដ៏ធំបំផុត លើរដ្ឋធានីអ៊ុយក្រែន ជាមួយនឹងយន្តហោះគ្មានមនុស្សបើក Shahed ផលិតដោយអ៊ីរ៉ង់ ខណៈទីក្រុងកៀវ កំពុងត្រៀមរៀបចំដើម្បីប្រារព្ធខួបនៃការបង្កើតរបស់ខ្លួន នៅថ្ងៃអាទិត្យ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រុស្ស៊ី ព្រមាន អំពីការរីកកាន់តែធំ នៃសង្គ្រាមអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ វិនាទី មុន

ក្រសួងវប្បធម៌ ប្រាប់ឱ្យបញ្ឈប់រាល់ការតែងនិពន្ធ និងច្រៀង ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ

ក្រសួងការងារ
ព័ត៌មានជាតិ៣១ នាទីutes មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ កំពុងបំពេញតម្រូវការឱកាសការងារ និងជំនាញសិក្សាដល់សិស្ស និស្សិត នៃវិទ្យាស្ថាន CGTI

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា៤៨ នាទីutes មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

រថយន្តបុកហ្វូងមនុស្សក្នុង​ទីក្រុង Munich​ បណ្តាល​ឱ្យរងរបួស​រាប់​សិប​

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម៉ាដូណា បង្ហើបថា ខ្លួនអាចនឹងវិលរកស្នេហ៍ចាស់វិញ ព្រោះស្តាយមនោសញ្ចេតនា ៨ឆ្នាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម២០ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ភ្លៀងកក់ខែខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំនៅវៀតណាម បង្កការជន់លិចធ្ងន់ធ្ងរ

សុខភាព២២ ម៉ោង មុន

ការផឹកទឹកមួយប្រភេទ អាចបំផ្លាញខួរក្បាល ថ្លើម តម្រងនោម និងជាមេបង្កកោសិកាមហារីក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ផ្ទុះ​​ហ្គាស​ស្លាប់​៥​នាក់​ ក្នុង​​ផ្សារ​ទំនើប​មួយ​កន្លែង​នៅ​​​តៃវ៉ាន់

Sokha Hotels

ព័ត៌មានពេញនិយម