ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា លោកខាងលិច កំពុងលេងជាមួយភ្លើង រឿងផ្តល់យន្តហោះចម្បាំង F-16 ទៅឲ្យ អ៊ុយក្រែន
កាលពីថ្ងៃចន្ទទី២៩ខែឧសភា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយថា ប្រទេសលោកខាងលិច កំពុង “លេងជាមួយភ្លើង” ដោយការយល់ព្រមផ្តល់យន្តហោះចម្បាំង F-16 ទៅឲ្យអ៊ុយក្រែន។

ស្របពេលជាមួយគ្នានោះ លោក Lavrov បានចោទប្រកាន់លោកខាងលិច ថាកំពុងធ្វើឲ្យសង្រ្គាមរីកកាន់តែធំឡើងៗ ដោយមិនអាចទទួលយកបាន ជុំវិញការគាំទ្រយោធាជាបន្តរបស់ខ្លួន ដល់ប្រទេសអ៊ុយក្រែន។
កាលពីដើមខែនេះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak និងសមភាគីហូឡង់ លោក Mark Rutte បានយល់ព្រមបង្កើតសម្ព័ន្ធអន្តរជាតិមួយ ដើម្បីជួយទិញយន្តហោះចម្បាំង F-16 សម្រាប់អ៊ុយក្រែន ហើយប្រធានាធិបតីអាមេរិកលោក Joe Biden បានអនុម័តផែនការ អនុញ្ញាតឲ្យសម្ព័ន្ធមិត្តទាំងឡាយ បណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែនអំពីរបៀបប្រតិបត្តិការយន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក។
និយាយអំពីប្រទេសលោកខាងលិច ដែលយល់ព្រមផ្តល់យន្តហោះចម្បាំងជំនាន់ទីបួនឲ្យអ៊ុយក្រែន លោក Lavrov បានលើកឡើងថា “គ្មានអ្វីត្រូវសង្ស័យទេ ពួកគេកំពុងលេងជាមួយភ្លើង។ លោកបានបរិហារថា វាជាការប៉ុនប៉ងដោយទីក្រុងវ៉ាស៊ីនតោន ទីក្រុងឡុងដ៍ និងផ្កាយរណបរបស់ពួកគេនៅក្នុងសហភាពអឺរ៉ុប ដើម្បីធ្វើឲ្យរុស្ស៊ីចុះខ្សោយ”។

គួរបញ្ជាក់ថា យន្តហោះចម្បាំង F-16 គឺជាសព្វាវុធដែលអ៊ុយក្រែនចង់បានបំផុត ចាប់តាំងពីខ្លួន ទទួលបានរថក្រោះប្រយុទ្ធសំខាន់ៗពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអាល្លឺម៉ង់។
ឥឡូវនេះ ទីក្រុងកៀវជឿជាក់ថា យន្តហោះទាំងនោះ អាចមានសារសំខាន់នៅក្នុងសង្គ្រាម និងមានសារសំខាន់សម្រាប់សន្តិសុខរយៈពេលវែងរបស់ប្រទេស។
ការព្រមានរបស់លោក Lavrov បានកើតឡើង ក្រោយពេលរុស្ស៊ី បើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ទ្រង់ទ្រាយធំបំផុតរបស់ខ្លួនលើទីក្រុងកៀវ។
ការវាយប្រហារ២យប់ជាប់គ្នា គឺមានការចូលរួមពីសំណាក់យន្តហោះគ្មានមនុស្សបើកចំនួន៥៤គ្រឿង ហើយវាកើតឡើងចំពេលនៃការប្រារព្ធពិធីរំលឹកខួប ១៥៤១ឆ្នាំ ចាប់តាំងពីទីក្រុង កៀវ ត្រូវបានបង្កើតឡើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី ព្រមាន អំពីការរីកកាន់តែធំ នៃសង្គ្រាមអ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ