Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត រុស្ស៊ី ដកខ្លួនចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធរបស់ អឺរ៉ុប ជាមួយ ណាតូ

បានផុស

នៅ

រដ្ឋបាលរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានប្រកាសដកប្រទេសចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធរបស់អឺរ៉ុប (CFE) ដែលជាកិច្ចព្រមព្រៀងកម្រិតលើការដាក់ពង្រាយឧបករណ៍យោធាជាមួយអង្គការណាតូ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូទីន កាលពីថ្ងៃចន្ទបានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ដើម្បីដកប្រទេសរុស្ស៊ីចេញពីសន្ធិសញ្ញាមួយនេះ បន្ទាប់ពីត្រូវបានអនុម័តដោយសភាទាំងពីររួចមក ខណៈកន្លងមករដ្ឋាភិបាល​រុស្ស៊ី​ក៏បាន​ប្រកាស​ពី​ចេតនា​ដកប្រទេស​ចេញពីសន្និសញ្ញា CFE ​នៅ​ដើម​ខែ​នេះផងដែរ ។

សន្ធិសញ្ញាដែលបានចុះហត្ថលេខានៅឆ្នាំ ១៩៩០ ដោយអង្គការណាតូ និងសន្ធិសញ្ញាទីក្រុង Warsaw កំណត់ចំនួនអាវុធដែលគូប្រជែងសង្រ្គាមត្រជាក់អាចមាន ដើម្បីរក្សាតុល្យភាពអំណាចរវាងពួកគេ ។ ក្រោយមករុស្ស៊ីបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះក្នុងឆ្នាំ ១៩៩៩ ប៉ុន្តែបានផ្អាកការអនុវត្តវិញនៅឆ្នាំ ២០០៧ ចំពេលមានជម្លោះជាមួយអង្គការណាតូ ។

ទន្ទឹមនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទថា សន្ធិសញ្ញាបានេះនឈប់ដំណើរការហើយ ដូច្នេះការសម្រេចចិត្តណាមួយនឹងមិនមានឥទ្ធិពលអ្វីឡើយ ។

ចំណាត់ការចុងក្រោយនេះ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងរបស់រដ្ឋបាលលោក ពូទីន ដើម្បីដាក់សម្ពាធបន្ថែមលើបណ្តាប្រទេសលោកខាងលិច ដែលកំពុងបង្កើនការគាំទ្រផ្នែកយោធារបស់ពួកគេសម្រាប់អ៊ុយក្រែន ។

ស្របពេលជាមួយគ្នានោះ រុស្ស៊ីបានប្រកាសកាលពីខែកុម្ភៈថា រដ្ឋាភិបាលទីក្រុងមូស្គូក៏នឹងផ្អាកសន្ធិសញ្ញា New START ដែលជាកិច្ចព្រមព្រៀងកាត់បន្ថយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ រុស្ស៊ី ប្រាប់មូលហេតុដែល អ៊ុយក្រែន មិនអាចឈ្នះសង្គ្រាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម