Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទះឃើញត្រីបាឡែនចារកម្មរបស់ រុស្ស៊ី នៅឆ្នេរសមុទ្រ ស៊ុយអែត

បានផុស

នៅ

ត្រីបាឡែនសមួយក្បាលដែលប្រទះឃើញនៅប្រទេសន័រវេសក្នុងឆ្នាំ ២០១៩ និងត្រូវបានគេចាត់ទុកថាជាភ្នាក់ងារចារកម្មដែលបង្ហាត់ដោយកងទ័ពជើងទឹករុស្ស៊ី បានបណ្ដែតខ្លួនឡើងសាជាថ្មីនៅឯឆ្នេរសមុទ្រនៃប្រទេសស៊ុយអែត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រីបាឡែនដែលបំពាក់ទៅដោយឧបករណ៍កាមេរ៉ាដែលមានប្រភពមកពីទីក្រុង St Petersburg នៅលើដងខ្លួនរបស់វា មានឈ្មោះថា “Hvaldimir” និងបានបង្ហាញខ្លួនលើកជាលើកដំបូងនៅក្នុងតំបន់អាក់ទិកភាគខាងជើងនៃប្រទេសន័រវេស ។

ទន្ទឹមនោះ អ្នកជីវវិទូផ្នែកសមុទ្ររបស់ន័រវេសបានលើកឡើងថា ត្រីបាឡែនដែលត្រូវបានរកឃើញនៅតំបន់ Hunnebostrand នៃឆ្នេរភាគនិរតីប្រទេសស៊ុយអែត ប្រហែលជាហែលចេញពីតំបន់ព័ទ្ធជុំវិញនោះ ជាពិសេសដោយសារតែវាដល់រដូវបង្កាត់ពូជផង ។

ពាក់ព័ន្ធនឹងការរកឃើញនេះដែរ ទីក្រុងមូស្គូមិនដែលចេញប្រតិកម្មជាផ្លូវការណាមួយចំពោះអះអាងរបស់របស់ន័រវេសដែលថា ត្រីបាឡែនសនេះជា “ចារកម្មរុស្ស៊ី” នោះទេ ។

គួរបញ្ជាក់ថា ត្រីបាឡែនសដែលអាចមានប្រវែងដល់ទៅ ៦ ម៉ែត្រ និងរស់នៅចន្លោះពី ៤០ ទៅ ៦០ ឆ្នាំមួយក្បាលនេះ ជាទូទៅរស់នៅក្នុងដែនទឹកកកជុំវិញតំបន់ Greenland ភាគខាងជើងប្រទេសន័រវេស និងប្រទេសរុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ទីបំផុត រុស្ស៊ី ដកខ្លួនចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធរបស់ អឺរ៉ុប ជាមួយ ណាតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម