Connect with us

ព័ត៌មានអន្ដរជាតិ

លោក Kissinger តែងតែគេចសំណួរ និងនិយាយកុហកអំពីការទម្លាក់គ្រាប់​បែករបស់ អាមេរិក មកលើ កម្ពុជា

បានផុស

នៅ

អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Henry Kissinger តែងតែគេចវេសពីសំណួរចាក់ដោតអំពីព្រឹត្តិការណ៍ទម្លាក់បែករបស់អាមេរិកមកលើទឹកដីនៃប្រទេសកម្ពុជាអស់ជាច្រើនទស្សវត្សរ៍ ហើយថែមទាំងបានចំណាយពេលពាក់កណ្ដាលជីវិត និយាយកុហកអំពីតួនាទីរបស់លោកក្នុងការសម្លាប់រង្គាលមួយនេះ ។

លោក Henry Kissinger
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅឆ្នាំ ១៩៧៣ ក្នុងអំឡុងពេលសវនាការរបស់ព្រឹទ្ធសភាដើម្បីតែងតាំងលោកជារដ្ឋមន្ត្រីការបរទេស, អ្នកការទូតរូបនេះត្រូវបានសួរថា តើលោកយល់ព្រមរក្សាការសម្ងាត់អំពីការវាយប្រហារដោយចេតនាលើប្រទេសកម្ពុជាដែរឬទេ? ភ្លាមៗនោះលោក Kissinger ​បានឆ្លើយ​ថា​ “​ខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ថា វា​មិន​មែន​ជា​ការ​ទម្លាក់​គ្រាប់បែក​លើ​ប្រទេស​កម្ពុជា​នោះទេ ប៉ុន្តែ​វា​ជា​ការ​ទម្លាក់​គ្រាប់​បែក​ទៅលើ​វៀតណាម​ខាង​ជើង​នៅ​កម្ពុជា” ។

ទោះយ៉ាងណា ការអះអាងរបស់អ្នកការទូតដែលបញ្ជាឲ្យមានការទម្លាក់គ្រាប់បែកលើកម្ពុជារូបនេះ ត្រូវបានគេដឹងថា គឺផ្ទុយទៅនឹងព័ស្តុតាងដែលបានមកពីកំណត់ហេតុរបស់យោធាអាមេរិក និងសាក្ស៊ីដែលឃើញហេតុការណ៍ផ្ទាល់ភ្នែក ។

សៀវភៅរបស់លោក Kissinger ដែលមានចំណងជើងថា “ការបញ្ចប់សង្គ្រាមវៀតណាម”

ជាក់ស្ដែងនៅក្នុងសៀវភៅកំណត់ហេតុដែលលោក Kissinger ចងក្រងឡើងដោយខ្លួនឯងក្នុងឆ្នាំ ២០០៣ ដែលមានចំណងជើងថា “ការបញ្ចប់សង្គ្រាមវៀតណាម ឬ Ending the Vietnam War” បុរសវ័យ ១០០ ឆ្នាំរូបនេះបានផ្តល់ការប៉ាន់ស្មាននៃការស្លាប់របស់ជនស៊ីវិលកម្ពុជាពីការវាយប្រហាររបស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលដែលលោកចូលរួមក្នុងជម្លោះមួយនេះ ត្រឹមតែចំនួន ៥ ម៉ឺននាក់ប៉ុណ្ណោះ ។

ប៉ុន្តែឯកសារដែលទទួលបានដោយទីភ្នាក់ងារ The Intercept បានបង្ហាញថា ចំនួននេះគឺជាកុហក ។ តាមពិត ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកមកលើកម្ពុជា គឺសាហាវណាស់ និងថែមទាំងជាប់ចំណាត់ថ្នាក់កំពូលមួយ ក្នុងចំណោមយុទ្ធនាការផ្លូវអាកាសដ៏ខ្លាំងក្លាបំផុតក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក ។

(រូបភាព៖ SMH)

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៦៥ ដល់ឆ្នាំ ១៩៧៣ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកមកលើទឹកដីនៃប្រទេសកម្ពុជាជាង ២៣១,០០០ លើក ហើយចន្លោះឆ្នាំ ១៩៦៩ និងឆ្នាំ ១៩៧៣ ពោលអំឡុងពេលដែលលោក Kissinger ជាទីប្រឹក្សាសន្តិសុខជាតិ យន្តហោះរបស់សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកសរុប ៥០ ម៉ឺនតោន ឬច្រើនជាងនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Madras Tribune

ចុចអាន ៖ អ្នករស់រានមានជីវិតពីសង្គ្រាមរបស់លោក Kissinger រៀបរាប់ហេតុការណ៍​ដែល អាមេរិក ទម្លាក់គ្រាប់បែក មកលើ កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២៣ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្ពាន​ឆ្លង​ទន្លេភ្ជាប់​ទៅ​ផ្លូវល្បឿនលឿន ដីឥដ្ឋ-ថ្មគរ ឈានទៅ​​ខួងគ្រឹះ ខណៈ​មាន​​ការ​សង់ស្ពាន​ដែកបណ្តោះអាសន្ន​សម្រួល​ការ​ងារសាងសង់

ព័ត៌មានជាតិ២៤ ម៉ោង មុន

គោលការណ៍ការងារ, អ្នកនាំពាក្យ ប្រាប់លោក ហេង សិទ្ធី ឱ្យដាក់បណ្ដឹងមកក្រសួងយុត្តិធម៌ផ្ទាល់

Sokha Hotels

ព័ត៌មានពេញនិយម