Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី៖ អ៊ុយក្រែន ប្រើដ្រូន៨គ្រឿង ដើម្បីវាយប្រហារទីក្រុង មូស្គូ 

បានផុស

នៅ

ក្រសួងការពារជាតិរុស្ស៊ីនិយាយថា អ៊ុយក្រែន បានវាយប្រហារទីក្រុងមូស្គូ ដោយយន្តហោះគ្មានមនុស្សបើកចំនួន៨គ្រឿង ប៉ុន្តែដ្រូនទាំងអស់នោះត្រូវបានបាញ់ទម្លាក់ ឬស្ទាក់ចាប់ដោយប្រើប្រាស់ការពារដែនអាកាស។

(រូបថត៖ TASS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅព្រឹកនេះ របបទីក្រុងកៀវ បានបើកការវាយប្រហារភេរវកម្មដោយប្រើយន្តហោះគ្មានមនុស្សបើក លើគោលដៅនានាក្នុងទីក្រុងមូស្គូ”។

ទន្ទឹមនោះ​ អភិបាលក្រុងលោក Sergei Sobyanin និយាយថា ការវាយប្រហារដ៏កម្រលើរដ្ឋធានីរុស្ស៊ីនេះ បានបង្កការខូចខាតតិចតួចដល់អគារ និងមិនមានអ្នកស្លាប់ ឬរបួសឡើយ។

(រូបថត៖ Telegram)

លោកក៏បានបញ្ជាឲ្យជម្លៀសប្រជាពលរដ្ឋ ចេញពីប្លុកផ្ទះល្វែងចំនួនពីរដែលត្រូវបានកំណត់គោលដៅផងដែរ។

ដោយដកស្រង់ទិន្នន័យពីសេវាវេជ្ជសាស្ត្រក្រុង លោកអភិបាលបានគូសបញ្ជាក់ថា សម្រាប់អ្នកដែលរស់នៅក្នុងអគាររងការវាយប្រហារដោយយន្តហោះដ្រូន គឺគ្មាននរណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ។ លោក​បន្ថែម​ថា មនុស្ស​ពីរ​នាក់​បាន​ស្នើ​សុំ​ជំនួយ​នៅ​កន្លែង​កើត​ហេតុ ប៉ុន្តែ​គ្មាន​អ្នក​ណា​ម្នាក់​ត្រូវ​បាន​​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ឡើយ។

គួរបញ្ជាក់ថា ទីក្រុងមូស្គូ ដែលស្ថិតនៅចម្ងាយជាង ១០០០ គីឡូម៉ែត្រពីប្រទេសអ៊ុយក្រែន គឺកម្រត្រូវបានកំណត់គោលដៅ ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកណាស់ ចាប់តាំងពីជម្លោះនៅអ៊ុយក្រែនផ្ទុះឡើង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ ទីក្រុងមូស្គូ រងការវាយប្រហារដោយយន្តហោះដ្រូន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម