ព័ត៌មានអន្ដរជាតិ
ស្ត្រីកូរ៉េវ័យ ២០ឆ្នាំ សម្លាប់គ្រូបង្រៀនម្នាក់ និងច្រៀកសាកសពច្រកកាបូបទៅចោលមាត់ទន្លេ
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ស្ត្រីជនជាតិកូរ៉េខាងត្បូងម្នាក់ ដែលមានអាយុ ២០ឆ្នាំត្រូវបានប៉ូលិសចាប់ខ្លួនក្រោមការចោទប្រកាន់ពីបទមនុស្សឃាត និងបោះចោលសាកសព។
ដើមហេតុរហូតនាំឱ្យមានឃាតកម្មកើតឡើង ទំនងមកពីជនដៃដល់ជាមនុស្សមានបញ្ហាផ្លូវចិត្ត ខណៈហេតុការណ៍ដំបូងផ្ដើមចេញតាមរយៈ App បង្រៀនមួយ។ ដំបូងឡើយជនរងគ្រោះបានចុះឈ្មោះជាគ្រូបង្រៀន ចំណែកជនដៃដល់អះអាងថា ខ្លួនជាឪពុកម្តាយសិស្សវិទ្យាល័យ ហើយកំពុងស្វែងរកគ្រូបង្រៀនម្នាក់អាយុប្រហែលជាង ២០ឆ្នាំ។
ជាការពិត App បង្រៀន តម្រូវឱ្យគ្រូពិនិត្យ និងកំណត់អត្តសញ្ញាណប៉ាម៉ាក់ឬអាណាព្យាបាលឱ្យបានហ្មត់ចត់ ប៉ុន្តែជាក់ស្ដែង App មិនអាចអនុវត្តវិធានការត្រួតពិនិត្យតឹងរ៉ឹងនោះទេ ទើបជនរងគ្រោះមិនស្គាល់អត្តសញ្ញាណពិតរបស់ជនដៃដល់។ បន្ទាប់ពីជជែកគ្នា ជនរងគ្រោះបានបដិសេធថា អាស័យដ្ឋានជនដៃដល់នៅឆ្ងាយពីនាងពេក ហើយនាងមិនអាចទៅបង្រៀនបានឡើយ។ ភ្លាមៗជនដៃដល់បានស្នើសុំបញ្ជូនកូនទៅផ្ទះជនរងគ្រោះជំនួសវិញ ហើយជនរងគ្រោះក៏យល់ព្រម និងឱ្យអាសយដ្ឋានរបស់ខ្លួនទៅជនដៃដល់។
ក្រោយព្រមព្រៀងគ្នា និងផ្ញើអាសយដ្ឋានរួច ជនដៃដល់បានទៅផ្ទះជនរងគ្រោះ នៅថ្ងៃដដែលវេលាម៉ោង ៥:៣០ល្ងាច ក្នុងសង្កាត់ Geumjeong-gu ក្នុងទីក្រុង Busan ។ លុះចូលដល់ផ្ទះជនរងគ្រោះ ជនដៃដល់បានកាប់ជនរងគ្រោះដោយកាំបិតរហូតដល់ស្លាប់ និងពុះច្រៀកសាកសពជាបំណែក។ ក្រោយធ្វើសកម្មភាព ជនដៃដល់បានយកបំណែកសាកសពដាក់ច្រកចូលកាបូប និងធ្វើដំណើរតាមតាក់ស៊ីយកទៅចោលក្បែរព្រៃមាត់ទន្លេ នៅព្រឹកបន្ទាប់។ ដោយឃើញសកម្មភាពគួរឱ្យសង្ស័យ អ្នកបើកតាក់ស៊ីបានរាយការណ៍ទៅកាន់ប៉ូលិស។
នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ប៉ូលិសបានចុះទៅត្រួតពិនិត្យសពជនរងគ្រោះ ហើយចាប់ជនដៃដល់បានភ្លាមៗ។ បំណែកសាកសពនៅសេសសល់ត្រូវបានគេរកឃើញនៅផ្ទះរបស់នាង។ ប៉ូលិសបានបញ្ជាក់ថា អំពើឃាតកម្មនេះហាក់ដូចជាពុំមានហេតុផលច្បាស់លាស់ ឬជាក់លាក់ក្នុងការសម្លាប់នោះទេ ហើយក្រុមជំនាញបានសន្និដ្ឋានបឋមថា ជនដៃដល់ជាមនុស្សវិកលចរិត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Koreaboo
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ