ព័ត៌មានអន្ដរជាតិ
ស៊ីរ៉ែនប្រកាសអាសន្ន បន្លឺឡើង ផ្អើលនៅជប៉ុននិងកូរ៉េខាងត្បូង ក្រោយកូរ៉េខាងជើង បាញ់មីស៊ីល
តាមសេចក្តីរាយការណ៍ ប្រទេសកូរ៉េខាងជើង បានបាញ់នូវអ្វីដែលគេជឿថាជា “យានអវកាស” នៅព្រឹកថ្ងៃពុធទី៣១ខែឧសភា ជាហេតុជំរុញឲ្យស៊ីរ៉ែនប្រកាសអាសន្ន បន្លឺឡើងនៅក្នុងប្រទេសជិតខាងគឺកូរ៉េខាងត្បូង និងជប៉ុន។

សារព្រមានគ្រាអាសន្ន ដែលអំពាវនាវឲ្យប្រជាពលរដ្ឋ ស្វែងរកកន្លែងសុវត្ថិភាព ត្រូវបានចេញសម្រាប់អ្នកស្រុកនៅក្នុងតំបន់អូគីណាវ៉ារបស់ជប៉ុន និងនៅទីក្រុងសេអ៊ូល។ ទោះយ៉ាងណាក៏ដោយ ក្រោយមក សារប្រកាសអាសន្នត្រូវបានដកកចេញវិញ។
ដោយដកស្រង់ប្រភពពីអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង, ប្រព័ន្ធផ្សព្វផ្សាយក្នុងទីក្រុងសេអ៊ូល បានរាយការណ៍ថា មីស៊ីលបានធ្វើដំណើរឆ្លងកាត់សមុទ្រលឿង។ មីស៊ីលប្រហែលជាផ្ទុះបំបែកនៅពាក់កណ្តាលអាកាស ឬធ្លាក់ចុះ បន្ទាប់ពីវាបាត់ខ្លួនពីរ៉ាដា ខណៈការវិភាគកំពុងត្រូវបានធ្វើឡើង។

គួរបញ្ជាក់ជាថ្មី ប្រទេសកូរ៉េខាងជើង បានប្រកាសពីផែនការបាញ់បង្ហោះផ្កាយរណបនៅថ្ងៃទី ១១ ខែមិថុនា ដើម្បីតាមដានសកម្មភាពយោធាអាមេរិក។
ភ្លាមៗនោះ ជប៉ុនបានបញ្ចេញប្រតិកម្ម ដោយអះអាងថា ខ្លួនត្រៀមរួចជាស្រេច ដើម្បីបាញ់ទម្លាក់រាល់អ្វីដែលគំរាមកំហែងដល់ទឹកដីខ្លួន។
ដោយឡែក ក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានគូសបញ្ជាក់ដែរថា រាល់ការបាញ់បង្ហោះរបស់កូរ៉េខាងជើង ដែលប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោង គឺនឹងបំពានលើសេចក្តីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ជប៉ុន ត្រៀមមីស៊ីលទុកបាញ់ បន្ទាប់ពីកូរ៉េខាងជើង ប្រកាសបង្ហោះផ្កាយរណប

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ