ព័ត៌មានអន្ដរជាតិ
លែងនៅស្ងៀម! លោកពូទីន ចេញមុខនិយាយអំពីហេតុការណ៍ ដ្រូនវាយប្រហារទីក្រុង មូស្គូ
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានចេញមុខឆ្លើយតប ទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក កាលពីថ្ងៃអង្គារលើរដ្ឋធានីមូស្គូ ដោយចោទប្រកាន់អ៊ុយក្រែនថាបានព្យាយាមបំភិតបំភ័យប្រជាជនរុស្ស៊ី។

លោកនិយាយថា ជនស៊ីវិលត្រូវបានកំណត់គោលដៅ ប៉ុន្តែប្រព័ន្ធការពារដែនអាកាស បានដោះស្រាយការគំរាមកំហែងយ៉ាងពេញចិត្ត។
ថ្លែងតាមទូរទស្សន៍រុស្ស៊ី លោកពូទីននិយាយថា ការវាយប្រហារនេះ គឺជាការឆ្លើយតបទៅនឹងអ្វីដែលលោកពណ៌នាថា ជាការវាយប្រហាររបស់រុស្ស៊ី ទៅលើទីស្នាក់ការចារកម្មយោធារបស់ប្រទេសអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
លោកបន្តថា “ដើម្បីឆ្លើយតបនឹងបញ្ហានេះ របបទីក្រុងកៀវ បានជ្រើសរើសវិធីផ្សេង គឺវិធីនៃការប៉ុនប៉ងបំភិតបំភ័យរុស្ស៊ី បំភិតបំភ័យពលរដ្ឋរុស្ស៊ី និងការវាយប្រហារតាមអាកាសប្រឆាំងនឹងអគារលំនៅដ្ឋាន។ នេះគឺជាសញ្ញាជាក់ស្តែងនៃសកម្មភាពភេរវកម្ម”។

គួរបញ្ជាក់ជាថ្មី, ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា យ៉ាងហោចណាស់យន្តហោះគ្មានមនុស្សបើកចំនួន៨គ្រឿងបានហោះចូលទីក្រុងមូស្គូជាមួយគោលបំណងវាយប្រហារ ប៉ុន្តែទីក្រុង កៀវ បានបដិសេធទទួលខុសត្រូវ។
នេះគឺជាលើកទីមួយហើយដែលទីក្រុងនេះ ត្រូវបានយន្តហោះគ្មានមនុស្សបើកច្រើនគ្រឿងវាយប្រហារ ចាប់តាំងពីការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង