Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ បញ្ជូនកងទ័ពរាប់រយនាក់ទៀត ទៅកូសូវ៉ូ ក្រោយកើតរឿងចលាចល

បានផុស

នៅ

អង្គការណាតូ កំពុងដាក់ពង្រាយកងទ័ព៧០០នាក់បន្ថែមទៀត ទៅកាន់តំបន់ភាគខាងជើងកូសូវ៉ូ បន្ទាប់ពីកងរក្សាសន្តិភាពរបស់ខ្លួនចំនួន៣០នាក់ ត្រូវរបួសក្នុងការប៉ះទង្គិចជាមួយក្រុមបាតុករជនជាតិស៊ែប៊ី ចំពេលមានជម្លោះដ៏រ៉ាំរ៉ៃ។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង អូស្លូ បន្ទាប់ពីពិភាក្សាជាមួយនាយករដ្ឋមន្រ្តីន័រវេស លោក Jonas Gahr Store កាលពីថ្ងៃអង្គារទី៣០ខែឧសភាថា “យើងបានសម្រេចចិត្ត ដាក់ពង្រាយទាហានចំនួន៧០០នាក់បន្ថែមទៀត ពីកងកម្លាំងបម្រុងប្រតិបត្តិការសម្រាប់តំបន់បាល់កង់ខាងលិច”។

លោកនិយាយថា អង្គការណាតូ ក៏នឹងដាក់កងវរសេនាតូចបម្រុងបន្ថែម ឲ្យប្រុងជើងការខ្ពស់ផងដែរ ដូច្នេះពួកគេអាចត្រូវបានគេដាក់ពង្រាយភ្លាមៗប្រសិនបើចាំបាច់។

ជាធម្មតា កងវរសេនាតូចមួយ មានទាហានពី៣០០ទៅប្រហែល១០០០នាក់ ខណៈបេសកកម្មរក្សាសន្តិភាព ដែលដឹកនាំដោយណាតូនៅកូសូវ៉ូ ហៅកាត់ KFOR បច្ចុប្បន្នមានទាហានជិត ៣៨០០នាក់។

(រូបថត៖ AP)

គួរបញ្ជាក់ថា ជម្លោះនៅកូសូវ៉ូ បានផ្ទុះឡើងក្នុងឆ្នាំ១៩៩៨ នៅពេលជនជាតិភាគតិចបំបែកខ្លួនអាល់បានី បានបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ស៊ែប៊ី ហើយក្រោយមកទៀត បានឆ្លើយតបដោយការបង្ក្រាបយ៉ាងឃោរឃៅ។ មនុស្សប្រហែល១៣០០០នាក់ ដែលភាគច្រើនជាជនជាតិអាល់បានី បានបាត់បង់ជីវិត។

នៅទីបំផុត អន្តរាគមន៍យោធារបស់ណាតូក្នុងឆ្នាំ១៩៩៩ បានបង្ខំស៊ែប៊ីឲ្យដកខ្លួនចេញពីទឹកដីនេះ ហើយត្រួសត្រាយផ្លូវសម្រាប់ការបង្កើតបេសកកម្មរក្សាសន្តិភាពរបស់ KFOR។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសស៊ែប៊ី បានបដិសេធទទួលស្គាល់ការប្រកាសឯករាជ្យឆ្នាំ ២០០៨ របស់កូសូវ៉ូ៕

ប្រែសម្រួល៖​ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ កងទ័ពណាតូ វាយប្រហារបាតុករស៊ែប៊ី របួសមនុស្ស ៥០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ២៤ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ២៤ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ៣៦ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

Sokha Hotels

ព័ត៌មានពេញនិយម