ព័ត៌មានអន្ដរជាតិ
លោក Kissinger ថា ដោយសារ វៀតណាម ទើប អាមេរិក ទម្លាក់គ្រាប់បែកមកលើ កម្ពុជា
មិនត្រឹមតែរស់នៅគេចវេសពីសំណួរចាក់ដោត និងនិយាយកុហកអំពីតួនាទីក្នុងព្រឹត្តិការណ៍ទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកមកលើទឹកដីនៃប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែលោក Henry Kissinger ដែលជាអ្នកបញ្ជាឲ្យមានសោកនាដកម្មមួយនេះ ថែមទាំងរស់នៅយ៉ាងសុខស្រួលដោយមិនជាប់ទោសពៃអ្វីឡើយក្នុងរយៈពេល ៥ ទសវត្សរ៍កន្លងមកនេះ ។

ទន្ទឹមនោះ លោក Kissinger និងមនុស្សជំនិតរបស់លោក បែរជាមកដាក់បន្ទុក និងស្ដីបន្ទោសចំពោះអំពើដ៏ឃោរឃៅមួយនេះ ទៅលើកងទ័ពវៀតណាមខាងជើង និងទ័ពព្រៃវៀតណាមខាងត្បូងជំនួសវិញ ដោយលើកហេតុផលថា ពួកគេបានប្រើប្រទេសកម្ពុជា ជាមូលដ្ឋាន និងជាមជ្ឈមណ្ឌលដឹកជញ្ជូន ទើបក្លាយជាគោលដៅទម្លាក់គ្រាប់បែករបស់អាមេរិកបែបនេះ ។
លោក Peter Rodman អតីតជំនួយការរបស់លោក Kissinger បានសរសេរថា “អ្វីដែលធ្វើឲ្យកម្ពុជាអស្ថិរភាពនោះ គឺដោយសារតែការកាន់កាប់របស់វៀតណាមខាងជើងលើទឹកដីកម្ពុជា ចាប់ពីឆ្នាំ ១៩៦៥ មក ។ នៅពេលនោះ ការវាយប្រហារដោយការទម្លាក់គ្រាប់បែករបស់អាមេរិកមកមកលើភូមិមួយចំនួនរបស់កម្ពុជា និងបានសម្លាប់ជនស៊ីវិលជាច្រើននាក់ គឺជារឿងចៃដន្យ” ។

អតីតជំនួយការរបស់លោក Kissinger រូបនេះបង្ហើបឲ្យដឹងទៀតថា ចន្លោះឆ្នាំ ១៩៦២ និង ១៩៦៩ រដ្ឋាភិបាលកម្ពុជាបានកត់ត្រាការវាយប្រហារតាមព្រំដែនដីគោកពីសំណាក់កងកម្លាំងអាមេរិកចំនួន ១,៨៦៤ លើក; វាយប្រហារតាមដែនអាកាសដោយអាមេរិក និងទ័ពវៀតណាមខាងត្បូងចំនួន ៦,១៤៩ លើក ដោយបណ្ដាលឲ្យជនស៊ីវិលជិត ១ ពាន់នាក់រងរបួស និង ១៥ ម៉ឺននាក់បាត់បង់ជីវិត ។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៦៥ ដល់ឆ្នាំ ១៩៧៣ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកមកលើទឹកដីនៃប្រទេសកម្ពុជាជាង ២៣១,០០០ លើក ហើយចន្លោះឆ្នាំ ១៩៦៩ និងឆ្នាំ ១៩៧៣ ពោលអំឡុងពេលដែលលោក Kissinger ជាទីប្រឹក្សាសន្តិសុខជាតិ យន្តហោះរបស់សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកសរុប ៥០ ម៉ឺនតោន ឬច្រើនជាងនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Madras Tribune
ចុចអាន ៖ លោក Kissinger តែងតែគេចសំណួរ និងនិយាយកុហកអំពីការទម្លាក់គ្រាប់បែករបស់ អាមេរិក មកលើ កម្ពុជា

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១ ម៉ោង ago
ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)