ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា អាមេរិក លើកទឹកចិត្តអ៊ុយក្រែន ឲ្យវាយប្រហារដីរបស់ខ្លួន
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Anatoly Antonov បាននិយាយនៅថ្ងៃពុធទី៣១ខែឧសភាថា សហរដ្ឋអាមេរិក បាននិងកំពុងលើកទឹកចិត្តអ៊ុយក្រែន ឲ្យវាយប្រហារទឹកដីរុស្ស៊ី ថ្វីបើមានការអះអាងផ្ទុយពីនេះក៏ដោយ។

លោក Antonov អះអាងថា “សេចក្តីថ្លែងការណ៍របស់ទីក្រុងវ៉ាស៊ីនតោន ឆ្លើយតបទៅនឹងការវាយឆ្មក់ដោយយន្តហោះគ្មានមនុស្សបើកនាពេលថ្មីៗនេះ ទៅលើរដ្ឋធានីរុស្ស៊ី ស្តាប់មើលទៅដូចជាការលើកទឹកចិត្តដល់ភេរវករអ៊ុយក្រែន។ តើរដ្ឋបាលអាមេរិក យល់ថា មានគេជឿពាក្យស្លោករបស់ពួកគេ អំពីការមិនគាំទ្រការវាយប្រហាររបស់អ៊ុយក្រែននៅលើទឹកដីរុស្ស៊ីមែនឬទេ?”។
ការកត់សម្គាល់របស់លោក Antonov កើតឡើង បន្ទាប់ពីអ្នកនាំពាក្យសេតវិមាន បានប្រាប់អ្នកសារព័ត៌មានថា “យើងមិនគាំទ្រការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ីទេ”។ លោក Antonov ក៏អះអាងដែរថា គោលដៅនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក គឺដើម្បីបង្កភាពភ័យខ្លាចក្នុងចំណោមប្រជាជនរុស្ស៊ី និងធ្វើឲ្យបាត់បង់ទំនុកចិត្តលើអាជ្ញាធរ។
គួរបញ្ជាក់ជាថ្មី យន្តហោះគ្មានមនុស្សបើកផ្ទុកសារធាតុផ្ទុះ បានវាយប្រហារអគារលំនៅដ្ឋានក្នុងទីក្រុងមូស្គូកាលពីព្រឹកថ្ងៃអង្គារទី៣០ខែឧសភា (ពេលវេលានៅរុស្ស៊ី)។
យោងតាមក្រសួងការពារជាតិរុស្ស៊ី, ដ្រូនចំនួន៨គ្រឿង បានចូលរួមក្នុងការវាយប្រហារ ហើយដ្រូនទាំងនោះ ត្រូវបានបំផ្លាញឬស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លែងនៅស្ងៀម! លោកពូទីន ចេញមុខនិយាយអំពីហេតុការណ៍ ដ្រូនវាយប្រហារទីក្រុង មូស្គូ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១០ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ