Connect with us

ព័ត៌មានអន្ដរជាតិ

ប្អូនស្រីលោក គីម ជុងអ៊ុន ប្តេជ្ញាបាញ់បង្ហោះផ្កាយរណបចារកម្ម បន្ថែមទៀត

បានផុស

នៅ

យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃព្រហស្បតិ៍ទី១ខែមិថុនា, លោកស្រី គីម យ៉ូជុង ដែលត្រូវជាប្អូនស្រីរបស់មេដឹកនាំ គីម ជុងអ៊ុន បាននិយាយថា ផ្កាយរណបចារកម្មយោធារបស់ប្រទេសកូរ៉េខាងជើង នឹងចូលទៅក្នុងគន្លងតារាវិថីក្នុងពេលឆាប់ៗនេះ ហើយប្តេជ្ញាថា ទីក្រុងព្យុងយ៉ាងនឹងបង្កើនការឃ្លាំមើលយោធា។

លោកស្រី គីម យ៉ូជុង (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី គីម ដែលជាមន្ត្រីដ៏មានឥទ្ធិពលម្នាក់ នៅក្នុងជួររដ្ឋាភិបាល បាននិយាយថា “យើងត្រៀមខ្លួនជាស្រេច ដើម្បីធ្វើសកម្មភាពអ្វីក៏ដោយដែលអាច ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន” ។

ការ​លើក​ឡើង​របស់​លោកស្រី គីម កើតឡើង​បន្ទាប់​ពី ការ​បាញ់​បង្ហោះ​ផ្កាយរណប​កូរ៉េ​ខាង​ជើង​កាលពី​ថ្ងៃ​ពុធ ទី៣១ ខែឧសភា ត្រូវទទួលបរាជ័យ។

មីស៊ីលកូរ៉េខាងជើង (រូបថត៖ PTI)

នៅក្នុងការទទួលស្គាល់ដ៏កម្រ អំពីការបរាជ័យរបស់កូរ៉េខាងជើង, សារព័ត៌មាន KCNA បានរាយការណ៍ថា រ៉ុកកែតដឹកផ្កាយរណបឈ្លបយកការណ៍យោធា ដែលគេស្គាល់ថា Malligyong-1 បានធ្លាក់ចូលសមុទ្រ បន្ទាប់ពីឧបទ្ទវហេតុមួយបានកើតឡើង។

ទោះបីជាយ៉ាងណាក៏ដោយ ការ​បាញ់​បង្ហោះ​នេះ បានទទួលរងការ​រិះគន់​យ៉ាងចាស់ដៃ ពីសំណាក់ប្រទេស​កូរ៉េ​ខាង​ត្បូង ជប៉ុន និង​សហរដ្ឋ​អាមេរិក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ការបាញ់បង្ហោះ ផ្កាយរណបចារកម្មយោធាដំបូងរបស់កូរ៉េខាងជើង ទទួលបរាជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ២ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៩ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៣៧ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤២ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

សន្តិសុខសង្គម៣៧ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម