Connect with us

ព័ត៌មានអន្ដរជាតិ

លោក Medvedev៖ អង់គ្លេស កំពុងធ្វើសង្គ្រាមជាមួយ រុស្ស៊ី

បានផុស

នៅ

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានចាត់ទុកចក្រភពអង់គ្លេសថា កំពុងធ្វើសង្គ្រាមទាំងមិនប្រកាស ប្រឆាំងនឹងប្រទេសរុស្ស៊ី។

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev (រូបថត៖ DPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​អត្ថាធិប្បាយ​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស ​បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ទ្រង់ទ្រាយ​ធំ ​លើ​ក្រុង​មូស្គូ​កាល​ពី​ដើម​សប្តាហ៍​នេះ។

នៅក្នុងការបង្ហោះ Twitter កាលពីថ្ងៃពុធទី៣១ខែឧសភា លោក Medvedev បានចោទប្រកាន់ទីក្រុងឡុងដ៍ថា ជា “សត្រូវអស់កល្បរបស់ទីក្រុងមូស្គូ”។ អតីតមេដឹកនាំ ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ីរូបនេះ បានអះអាងថា ផ្អែកលើច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាទីក្រុងឡាអេ និងហ្សឺណែវ ផងដែរនោះ, អង់គ្លេស ក៏អាចមានលក្ខណៈគ្រប់គ្រាន់ក្នុងការធ្វើសង្រ្គាមដែរ។

អតីតប្រធានាធិបតីរូបនេះ អះអាងថា តាមរយៈការផ្តល់អាវុធ និងការហ្វឹកហ្វឺនដល់អ៊ុយក្រែន, ចក្រភពអង់គ្លេស កំពុងដឹកនាំសង្រ្គាមដែលមិនបានប្រកាសប្រឆាំងនឹងរុស្ស៊ី។ លោកបន្ថែមថា នេះ​អាច​មាន​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់មន្ត្រី​សាធារណៈ នៅក្នុងចក្រភពអង់គ្លេស។

ទន្ទឹមនោះ ការបង្ហោះលើ Twitter របស់លោក​ Medvedev ក៏បានកើតឡើង ដោយសារតែរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោក James Cleverly បាននិយាយថា អ៊ុយក្រែនមានសិទ្ធិប្រើកម្លាំងហួសពីព្រំដែនរបស់ខ្លួន ដើម្បីបំផ្លាញសមត្ថភាពរបស់រុស្ស៊ី។

លោក Cleverly អះអាងទៀតថា ការវាយប្រហារគោលដៅយោធាស្របច្បាប់នៅក្នុងប្រទេសរុស្ស៊ី គឺជាផ្នែកដែលអាចទទួលយកបាន នៃការការពារស្វ័យភាពរបស់អ៊ុយក្រែន។

យោងតាមក្រសួងការពារជាតិរុស្ស៊ី យន្តហោះដ្រូន ចំនួនប្រាំបីគ្រឿង ត្រូវបានគេឃើញនៅក្នុងដែនអាកាសរបស់ទីក្រុងមូស្គូ នៅក្នុងអ្វីដែលក្រុមមន្ត្រីពណ៌នាថាជា “ការវាយប្រហារភេរវកម្ម” ដោយទីក្រុងកៀវ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក Medvedev ថា ៨០ ឆ្នាំមកនេះ រុស្ស៊ី ជួបពិភពសត្រូវគ្រប់បែបយ៉ាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម៧ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

Sokha Hotels

ព័ត៌មានពេញនិយម