ព័ត៌មានអន្ដរជាតិ
ក្មេងប្រុសអាយុ ១២ ឆ្នាំនៅ អាមេរិក បំបែកឯតទគ្គកម្មបញ្ចប់ការសិក្សាមហាវិទ្យាល័យ
ក្មេងប្រុសអាយុ ១២ ឆ្នាំម្នាក់មកពីរដ្ឋកាលីហ្វ័រញ៉ា បានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំងក្នុងប្រទេស និងទូទាំងពិភពលោក បន្ទាប់ពីបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យក្នុងខែ ឧសភា។

ក្មេងប្រុសរូបនេះមានឈ្មោះថា Clovis Hung ដែលបានចាប់ផ្ដើមមហាវិទ្យាល័យនៅអាយុ ៩ ឆ្នាំ ឥឡូវនេះគឺជាមនុស្សក្មេងជាងគេនៅក្នុងប្រវត្តិសាស្ត្ររបស់សាលា Fullerton College ដែលមានអាយុ ១០៨ ឆ្នាំ ដោយទទួល បានសញ្ញាប័ត្ររងចំនួនប្រាំ។
តាមពិតទៅ Clovis បានដើរតាមគន្លងសិក្សាធម្មតារហូតដល់អាយុ ៧ ឆ្នាំនៅពេលដែលរូបគេធុញទ្រាន់នឹងថ្នាក់ទី២ ។ ម្តាយរបស់គាត់ឈ្មោះ Song Choi ដែលបានធ្វើការជាគ្រូបង្រៀនជាង ២០ ឆ្នាំបានសម្រេចចិត្តនៅផ្ទះបង្រៀនកូនប្រុសខ្លួនផ្ទាល់តែម្ដង។
បន្ទាប់ពីមួយឆ្នាំនៃការសិក្សានៅផ្ទះ Clovis បានចូលមហាវិទ្យាល័យ Fullerton ។ ការសម្រេចចិត្តរបស់គេក្នុងការចុះឈ្មោះគឺត្រូវបានបំផុសគំនិតដោយអ្នកតំណាងម្នាក់ទៀតរបស់ Fullerton គឺ Jack Rico ដែលពីមុនបានបង្កើតកំណត់ត្រាបញ្ចប់ការសិក្សានិងទទួលបានសញ្ញាប័ត្រ៤ នៅអាយុ ១៣ ឆ្នាំក្នុងឆ្នាំ ២០២០ ។
នៅថ្ងៃទី ២០ ខែឧសភា Clovis បានបំបែកឯតទគ្គកម្មរបស់ Jack នៅពេលដែលគាត់បានដើរឆ្លងកាត់ឆាក ហើយទទួលបានសញ្ញាបត្របរិញ្ញាបត្ររងផ្នែកសិល្បៈចំនួន ៥ ប្រវត្តិសាស្ត្រ, វិទ្យាសាស្ត្រសង្គម, អាកប្បកិរិយាសង្គម និងការអភិវឌ្ឍន៍ខ្លួនឯង, សិល្បៈ និងការបញ្ចេញមតិរបស់មនុស្ស, វិទ្យាសាស្ត្រ និងគណិតវិទ្យា ដោយ GPA របស់គាត់គឺ ៣.៩២ ។
ទោះយ៉ាងណាក៏ដោយ ក្មេងប្រុស Clovis គ្រោងនឹងរៀនបន្តនៅ Fullerton មួយឆ្នាំបន្ថែមទៀតដើម្បីទទួលបានសញ្ញាប័ត្ររងក្នុងការអភិវឌ្ឍន៍ប្រព័ន្ធស្វយ័ត។ បន្ទាប់មករូបគនឹងចូលរៀននៅ Stanford ឬ MIT ដើម្បីធ្វើការថ្នាក់បរិញ្ញាបត្រ។ ចំពោះចំណាប់អារម្មណ៍ក្នុងអាជីពរបស់គាត់រួមមាន លំហអាកាស អាកាសយានិកពាណិជ្ជកម្ម និងវេជ្ជសាស្ត្រ ខណៈរូបគេទើបតែបានចូលរួមជាមួយ Civic Air Patrol ហើយសង្ឃឹមថា នឹងទទួលបានប័ណ្ណបើកបរនៅអាយុ ១៦ ឆ្នាំ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រូកុងហ្វូបំបែកឥដ្ឋ១២២ ដុំដោយដៃទទេ ធ្វើឲ្យអ្នកលេងអ៊ីនធឺណិតអស់សំណើចនិងហួសចិត្ត

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?