Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ឆ្លើយតបទៅ រុស្ស៊ី ដែលចោទថា ក្រុងវ៉ាស៊ីនតោន លើកទឹកចិត្តឲ្យ អ៊ុយក្រែន វាយប្រហារលើក្រុងមូស្គូ

បានផុស

នៅ

អ្នកនាំពាក្យសេតវិមានលោក John Kirby បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកមិនបានលើកទឹកចិត្តដល់អ៊ុយក្រែនឲ្យបើកការវាយប្រហារលើរុស្ស៊ីនោះទេ ព្រោះអាមេរិកមិនចង់ឃើញមានជម្លោះយោធាកាន់តែតានតឹង និងរីកធំឡើយ ។

លោក John Kirby
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kirby បាននិយាយទៀតថា “វាជាសិទ្ធិការពារខ្លួនរបស់រដ្ឋាភិបាលទីក្រុងកៀវ ហើយវាក៏អាស្រ័យលើអ៊ុយក្រែនផងដែរ ក្នុងការសម្រេចចិត្តថាតើត្រូវធ្វើអ្វី ឬធ្វើយ៉ាងដូចម្ដេចជាមួយអាវុធផលិតដោយសហរដ្ឋអាមេរិក ដែលពួកគេកំពុងទទួលបានកន្លងមកនេះ” ។

លោក Kirby បានបន្ថែមថា “កន្លងមកអ៊ុយក្រែនបានផ្ដល់ការធានាដល់អាមេរិកថា ពួកគេនឹងមិនប្រើប្រាស់អាវុធរបស់យើងដើម្បីធ្វើការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ីនោះទេ ប៉ុន្តែប្រសិនបើរដ្ឋាភិបាលលទីក្រុងកៀវពិតជាធ្វើបែបនេះមែន នោះពួកគេជាអ្នកទទួលខុសត្រូវដោយខ្លួនឯង មិនមែនជាបន្ទុករបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននោះទេ” ។

ការបញ្ជាក់របស់អ្នកនាំពាក្យសេតវិមានរូបនេះគឺជាការឆ្លើយតបទៅកាន់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Anatoly Antonov ដែលបានចោទអាមេរិកថា ជាអ្នកលើកទឹកចិត្តអ៊ុយក្រែនឲ្យបើកការវាយប្រហារលើទឹកដីរុស្ស៊ីកាលពីថ្ងៃពុធ ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា អ៊ុយក្រែនបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួន ៨ គ្រឿងមកលើទីក្រុងមូស្កូ ប៉ុន្តែទោះជាយ៉ាងណា យន្តហោះទាំងនោះក៏ត្រូវបានបាញ់ទម្លាក់ ឬស្ទាក់ចាប់ដោយប្រព័ន្ធខែលការពារដែនអាកាសរបស់រុស្ស៊ីផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អាមេរិក ថា ដល់ពេលវេលាសម្រាប់ឲ្យ ស៊ុយអែត ចូលជាសមាជិក ណាតូ ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម