Connect with us

ព័ត៌មានអន្ដរជាតិ

លោក ចូ បៃដិន ដួលលើឆាក ក្នុងពិធី​ប្រគល់​សញ្ញាប័ត្រនៅ​រដ្ឋ Colorado

បានផុស

នៅ

លោកប្រធានាធិបតី​ ចូ បៃដិន បានចំពប់ជើងដួលលើឆាក ​ក្នុងពិធី​ប្រគល់​សញ្ញាប័ត្រ ​ដល់​បណ្ឌិតសភា​ទ័ព​អាកាស​អាមេរិកចំនួន៩២១នាក់ នៅ​រដ្ឋ Colorado កាលពីថ្ងៃព្រហស្បតិ៍ទី១ខែមិថុនា។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ លោក បៃដិន ត្រូវបានគេជួយលើកឡើង ហើយហាក់ដូចជាគ្មានរបួសអ្វីនោះទេ ខណៈស្របពេលជាមួយគ្នានោះ នាយកទំនាក់ទំនងសេតវិមាន បាននិយាយថា “លោក បៃដិន មិនបានកើតអ្វីឡើយ”។ 

(រូបថត៖ AP)

ក្រោយក្រោកពីដួល លោក បៃដិន បានដើរត្រលប់ទៅកន្លែងអង្គុយរបស់គាត់​ ដោយមិនចាំបាច់មាននរណាជួយ ហើយបន្ទាប់មក ក៏ដើរទៅក្បួនរថយន្តរបស់គាត់វិញ នៅពេលពិធីត្រូវបញ្ចប់។

ក្រោយឧបទ្ទវហេតុថ្មីនេះ ក្រុមអ្នករិះគន់បាននិយាយថា លោក បៃដិន ពិតជាចាស់ពេកហើយ ក្នុងការឈរឈ្មោះជាប្រធានាធិបតីអាណត្តិទីពីរ។

(រូបថត៖ AP)

តាមការស្ទង់មតិនាពេលថ្មីៗនេះបង្ហាញថា អ្នកបោះឆ្នោតអាមេរិកភាគច្រើន ព្រួយបារម្ភអំពីអាយុដ៏ច្រើនខ្ពស់របស់គាត់ ស្របពេលដែលលោកនឹងមានអាយុ ៨២ ឆ្នាំនៅដើមអាណត្តិទីពីរ ប្រសិនបើឈ្នះឆ្នោត ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកដំបូងទេ ដែលលោក​ បៃដិន ធ្វើឲ្យគេព្រួយបារម្ភអំពីបញ្ហាអាយុ។ លោកក៏ធ្លាប់ដួលកង់ និងជំពប់ជើងដួលពេលឡើងជណ្តើរយន្តហោះ Air Force One ផងដែរ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC, Daily Mail

ចុចអាន៖ អតីតវេជ្ជបណ្ឌិតសេតវិមាន ព្រមានថា សុខភាពផ្លូវចិត្តរបស់លោក បៃដិន នឹងបណ្តាលឲ្យប្រជាជនអាមេរិក ស្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

Sokha Hotels

ព័ត៌មានពេញនិយម