ព័ត៌មានអន្ដរជាតិ
ទីក្រុងរុស្ស៊ី មួយទៀត រងការវាយប្រហារដោយយន្តហោះដ្រូន អ៊ុយក្រែន
អភិបាលក្រុង Kursk លោក Roman Starovoyt បាននិយាយនៅព្រឹកព្រលឹមថ្ងៃសុក្រទី២ខែមិថុនាថា យន្តហោះដ្រូនអ៊ុយក្រែនជាច្រើនគ្រឿង ត្រូវបានបាញ់ទម្លាក់នៅជិតទីក្រុង របស់រុស្ស៊ីមួយនេះ។

ស្របពេលជាមួយគ្នានោះដែរ លោក Starovoyt បានជំរុញឲ្យអ្នកក្រុង រក្សាភាពស្ងប់ស្ងាត់។ លោកបន្ថែមថា “ទីក្រុងដែលមានព្រំដែនជាប់ប្រទេសអ៊ុយក្រែនមួយនេះ ស្ថិតនៅក្រោមការការពារយ៉ាងម៉ឺងម៉ាត់ពីសំណាក់យោធារបស់យើង”។
ការថ្លែងរបស់អភិបាលក្រុង កើតឡើងភ្លាមៗបន្ទាប់ពីបណ្តាញ Telegram ជាច្រើន បានរាយការណ៍ថា ស្នូរផ្ទុះត្រូវបានឮពាសពេញទីក្រុង។ ឆានែលមួយ ក៏បានបង្ហោះវីដេអូ ដែលបង្ហាញពីប្រព័ន្ធការពារដែនអាកាស បាញ់មីស៊ីលទៅលើមេឃផងដែរ។
គួរបញ្ជាក់ថា តំបន់ព្រំដែនរុស្សី តែងតែរងការបាញ់កាំភ្លើងធំ និងគ្រាប់រ៉ុកកែត ក៏ដូចជាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកផងដែរ ចាប់តាំងពីទីក្រុងមូស្គូ បើកប្រតិបត្តិការយោធានៅអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២។
ក្រោយមក ការវាយឆ្មក់ ក៏ចាប់ផ្តើមរាលដាលចូលក្នុងទឹកដីរុស្ស៊ី ដោយកាលពីថ្ងៃអង្គារទី៣០ខែឧសភា យន្តហោះគ្មានមនុស្សបើកដែលផ្ទុកគ្រឿងផ្ទុះ បានវាយប្រហារអគារលំនៅដ្ឋានខ្ពស់ៗនៅក្នុងទីក្រុងមូស្គូ។
គ្មាននរណាម្នាក់ស្លាប់ឡើយ ប៉ុន្តែមានជនស៊ីវិលពីរនាក់រងរបួសស្រាល។ យោងតាមមន្ត្រីរុស្ស៊ី, ទីក្រុងកៀវ បានធ្វើការវាយប្រហារនេះ ដើម្បីបង្កភាពភ័យខ្លាច និងបំភិតបំភ័យប្រជាជន។
ចំណែកកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិរុស្ស៊ីនិយាយថា កងទ័ពរបស់ខ្លួន ក៏បានវាយបកការលុកលុយពីសំណាក់អ៊ុយក្រែន នៅក្នុងតំបន់ Belgorod ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី៖ អ៊ុយក្រែន ប្រើដ្រូន៨គ្រឿង ដើម្បីវាយប្រហារទីក្រុង មូស្គូ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ