Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក និងតៃវ៉ាន់ ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ធ្វើឲ្យចិន ក្តៅស្លឹកត្រចៀក

បានផុស

នៅ

តំណាងមកពីសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំបូងក្រោមអ្វីដែលគេហៅថា ជាគំនិតផ្តួចផ្តើមអាមេរិក-តៃវ៉ាន់ស្តីពីពាណិជ្ជកម្មសតវត្សរ៍ទី២១។

(រូបថត៖ ការិយាល័យចរចាពាណិជ្ជកម្ម)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះ បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ទី១ខែមិថុនា នៅទីក្រុង Arlington នៃរដ្ឋ Virginia សហរដ្ឋអាមេរិក។

កិច្ចព្រមព្រៀងនេះ នឹងជួយសម្រួលដល់នីតិវិធីតាមព្រំដែន ដោយអនុញ្ញាតឲ្យអាជីវកម្មអាមេរិក ចែកចាយផលិតផលរបស់ពួកគេកាន់តែងាយស្រួល កាន់តែលឿន និងថោកជាងមុន។ ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុនខ្នាតតូច និងមធ្យមមកពីភាគីទាំងពីរ នឹងទទួលបានការគាំទ្រផ្នែកហិរញ្ញប្បទាន បើកឱកាសធ្វើពាណិជ្ជកម្ម និងវិនិយោគ។

(រូបថត៖ ការិយាល័យចរចាពាណិជ្ជកម្ម)

ទោះបីជាយ៉ាងណាក៏ដោយ ច្បាស់ណាស់ កិច្ចព្រមព្រៀងនេះពិតជាធ្វើឲ្យប្រទេសចិន ក្តៅស្លឹកត្រចៀក ខណៈមេដឹកនាំទីក្រុងប៉េកាំង បានប្រឆាំងម្តងហើយម្តងទៀតនូវគំនិតផ្តួចផ្តើមបែបនេះ ថាជាការរំលោភលើគោលការណ៍ “ចិនតែមួយ”។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក មិនគួរចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយតៃវ៉ាន់ ដែលបង្កប់ន័យអធិបតេយ្យឡើយ។

លោកស្រី​​បន្ថែម​ថា អាមេរិក​មិន​គួរ​បញ្ជូន​សញ្ញា​ខុស​ណាមួយ​ ដល់​កងកម្លាំង​ផ្តាច់ខ្លួន​ដើម្បី​ឯករាជ្យ​តៃវ៉ាន់ ​ក្នុង​នាម​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​នោះ​ទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ ចិន ត្រៀមយោធារួចរាល់ហើយ ដើម្បីកម្ទេចចលនាផ្តាច់ខ្លួននៅ តៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម