ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ប្រកាសបញ្ជូនកងទ័ពអាមេរិក ទៅប្រយុទ្ធនឹងក្រុមជួញដូរគ្រឿងញៀន បើជាប់ឆ្នោត
នៅក្នុងវីដេអូឃោសនាបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ទី១ខែមិថុនា លោក ដូណាល់ ត្រាំ ដែលជាបេក្ខជនប្រធានាធិបតីឈានមុខខាងគណបក្សសាធារណរដ្ឋ នឹងបញ្ជូនកងទ័ពអាមេរិក ទៅប្រយុទ្ធនឹងក្រុមជួញដូរគ្រឿងញៀននៅភាគខាងត្បូងនៃព្រំដែនម៉ិកស៊ិក។

លោក ត្រាំ បានគូសបញ្ជាក់អំពីផែនការ ដាក់ពង្រាយកងកម្លាំងអាមេរិកដើម្បីកម្ទេចបណ្តាញឧក្រិដ្ឋជន ជាមួយនឹងការដាក់បម្រាមដឹកទំនិញតាមជើងទឹកលើក្រុមជួញដូរ ហើយធានាកិច្ចសហប្រតិបត្តិការពេញលេញជាមួយរដ្ឋាភិបាលជិតខាង ដើម្បីបំបែកសម្បុកក្រុមគ្រឿងញៀនក្នុងតំបន់ និងបណ្តាញជួញដូរមនុស្ស។
អតីតប្រធានាធិបតីរូបនេះ ក៏បានសន្យាដែរថា នឹងជំរុញសភាឲ្យអនុម័តការកាត់ទោសប្រហារជីវិតសម្រាប់អ្នករត់ពន្ធគ្រឿងញៀន និងអ្នកជួញដូរមនុស្ស ហើយឲ្យអាជ្ញាធរសហព័ន្ធ កំណត់គោលដៅក្រុមក្មេងទំនើង និងក្រុមឧក្រិដ្ឋកម្មដែលទទួលខុសត្រូវចំពោះការជួញដូរគ្រឿងញៀននៅតាមដងផ្លូវ។
លោកបន្តថា Fentanyl នឹងត្រូវបានចុះបញ្ជីជាអចិន្ត្រៃយ៍ ជាសារធាតុដែលគ្រប់គ្រងដោយសហព័ន្ធក្រោមការដឹកនាំលើកទី២របស់លោកប្រធានាធិបតី ត្រាំ។ លើសពីនេះ លោកព្រមានថា ប្រទេសចិន នឹងទទួលខុសត្រូវផ្តាច់មុខ ប្រសិនបើខ្លួនមិនបញ្ឈប់ការលក់សារធាតុគីមីដែលប្រើសម្រាប់ផលិតថ្នាំទេនោះ។

លោក ត្រាំ បានប្រកាសនៅក្នុងវីដេអូនោះថា “នៅពេលខ្ញុំវិលត្រលប់មកសេតវិមានវិញ ខ្ញុំនឹងចាត់វិធានការ ដើម្បីបញ្ចប់គ្រោះកាចដ៏គួរឲ្យរន្ធត់នេះ និងជួយសង្គ្រោះជីវិតជនជាតិអាមេរិក”។
គួរបញ្ជាក់ជាថ្មី យោងតាមការស្ទង់មតិរបស់ Morning Consult ដែលចេញផ្សាយកាលពីខែមុន បានបង្ហាញថា លោក ត្រាំ គឺនាំមុខដាច់ លើគូប្រជែងទាំងអស់នៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋ រួមទាំងអភិបាលរដ្ឋ Florida លោក Ron DeSantis ផងដែរ។
ការស្ទង់មតិមួយទៀតដោយ Big Data បង្ហាញថា ប្រសិនបើការបោះឆ្នោតសកល ត្រូវបានធ្វើឡើងក្នុងខែឧសភា លោក បៃដិន នឹងចាញ់លោក ត្រាំ ដោយអ្នកសាធារណរដ្ឋ ទទួលបានសំឡេង ៤៥ ភាគរយ ខណៈអ្នកប្រជាធិបតេយ្យទទួលបាន ត្រឹម ៣៨.១ ភាគរយប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ត្រាំ ជួបឧបសគ្គធំ ក្រោយអភិបាលរដ្ឋ Florida ប្រកាសឈរឈ្មោះបោះឆ្នោត ជាផ្លូវការ

-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?