ព័ត៌មានអន្ដរជាតិ
ប្រមុខណាតូ នឹងទៅ តួកគី ដើម្បីបញ្ចុះបញ្ចូលឲ្យផ្ដល់សច្ចាប័នលើ ស៊ុយអែត ចូលជាសមាជិក
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសតួកគីនាពេលខាងមុខ ដើម្បីពិភាក្សាអំពីគោលបំណង ក៏ដូចជាបញ្ចុះបញ្ចូលឲ្យផ្ដល់សច្ចាប័នលើស៊ុយអែតសម្រាប់សមាជិកភាពក្នុងសម្ព័ន្ធភាពនេះ ។

លោក Stoltenberg បាននិយាយ មុនពេលកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសអង្គការណាតូនៅទីក្រុង Oslo នៃប្រទេសន័រវេសថា “ខ្ញុំតែងតែគូសបញ្ជាក់ពីសារៈសំខាន់នៃវឌ្ឍនភាពលើការចូលជាសមាជិករបស់ស៊ុយអែត ហើយខ្ញុំក៏នឹងធ្វើដំណើរទៅកាន់ទីក្រុងអង់ការ៉ានាពេលខាងមុខនេះផងដែរ ដើម្បីបន្តដោះស្រាយពីរបៀបដែលយើងអាចធានាបាននូវការចូលជាសមាជិករបស់ស៊ុយអែតឲ្យបានលឿនបំផុត” ។
ប្រមុខអង្គការរូបនេះក៏បាននិយាយផងដែរថា លោកបានសន្ទនាជាមួយប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan រួចហើយកាលពីដើមសប្តាហ៍នេះ ប៉ុន្តែមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសមួយនេះនៅឡើយទេ ។

លោក Stoltenberg បានបន្ថែមថា សមាជិកជាច្រើននៃសម្ព័ន្ធភាព នឹងបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ពួកគេសម្រាប់ការចូលជាសមាជិកអង្គការណាតូរបស់ស៊ុយអែតមុនគេ ក្នុងកិច្ចប្រជុំនៅពេលនោះ ។
គួរបញ្ជាក់ថា ប្រទេសស៊ុយអែត រួមជាមួយនឹងហ្វាំងឡង់ បានដាក់ពាក្យស្នើសុំចូលរួមជាសមាជិកអង្គការណាតូនៅក្នុងខែឧសភា ឆ្នាំ ២០២២ ប៉ុន្មានខែ បន្ទាប់ពីរុស្ស៊ីបើកប្រតិបត្តិការសឹកទៅលើប្រទេសអ៊ុយក្រែន ខណៈហ្វាំងឡង់បានក្លាយជាសមាជិកនៃសម្ព័ន្ធភាពមួយនេះនៅក្នុងខែមេសា ប៉ុន្តែពាក្យស្នើសុំរបស់សស៊ុយអែតវិញ គឺមិនទាន់សម្រេចនៅឡើយទេ ពោលនៅតែរង់ចាំការយល់ព្រមពីប្រទេសហុងគ្រី និងតួកគីសិន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក ថា ដល់ពេលវេលាសម្រាប់ឲ្យ ស៊ុយអែត ចូលជាសមាជិក ណាតូ ហើយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ