Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្នាំ១៩៧៣ សង្គ្រាមទម្លាក់គ្រាប់បែករបស់ អាមេរិក លើ កម្ពុជា បានបញ្ចប់ ហើយលោក Kissinger រស់នៅដោយគ្មានទោសពៃ

បានផុស

នៅ

សង្គ្រាមទម្លាក់គ្រាប់បែករបស់អាមេរិកមកលើទឹកដីនៃប្រទេសកម្ពុជាបានឈានដល់ទីបញ្ចប់ អំឡុងខែសីហា ឆ្នាំ១៩៧៣ ខណៈលោក Henry Kissinger ដែលជាអ្នកបញ្ជាឲ្យមានសោកនាដកម្មមួយនេះ បានរស់នៅយ៉ាងសុខស្រួល ប្រៀបដូចជាមិនមានអ្វីកើតឡើងឡើយ ។

លោក Henry Kissinger
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រយៈពេល ៥ ទសវត្សរ៍ ក្រោយព្រឹត្តិការណ៍ទម្លាក់គ្រាប់បែកចេញពីយន្តហោះ B-52 របស់អាមេរិកមកលើកម្ពុជា, លោក Kissinger និងជំនួយការរបស់លោក រួមជាមួយទាហានដែលជាប់ពាក់ព័ន្ធនឹងអំពើដ៏ឃោរឃៅនេះ រស់នៅទាំងមិនមានជាប់ទោសពៃអ្វីឡើយ បើទោះបីជាមានប្រជាពលរដ្ឋស្លូតត្រង់រាប់ម៉ឺននាក់ស្លាប់ក្រោមកណ្ដាប់ដៃរបស់លោកក៏ដោយ ។

នៅដើមទសវត្សរ៍ឆ្នាំ ២០០០ លោក Kissinger ត្រូវបានគេសាកសួរពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សដោយអតីតមេដឹកនាំផ្តាច់ការយោធាអាមេរិកខាងត្បូង ប៉ុន្តែលោកមិនត្រឹមតែមិនចូលខ្លួនក្នុងតុលាការប្រទេសបារាំងប៉ុណ្ណោះទេ លោកថែមទាំងបដិសេធមិនឆ្លើយសំណួរទាំងអស់នោះ និងបានចាកចេញពីទីក្រុងប៉ារីសយ៉ាងលឿនផងដែរ បើទោះជាទទួលដីកាកោះហៅក៏ដោយ ។

ចាប់តាំងពីពេលនោះមក អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិករូបនេះ​មិន​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ ឬ​កាត់​ទោស​ពី​បទសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជាប្រមាណ ៥ ម៉ឺននាក់នោះទេ ហើយលោកថែមទាំងទទួលបានពានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ ១៩៧៣ ដោយសារតែសកម្មភាពរបស់លោកក្នុងការចរចាបទឈប់បាញ់នៅក្នុងប្រទេសវៀតណាមទៀតផង ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ លោក Henry Kissinger បានឈានចូលដល់វ័យ ១០០ ឆ្នាំហើយ ហើយរាប់ចាប់តាំងពីប្រឡូកក្នុងឆាកនយោបាយមក អ្នកការទូតអាមេរិករូបនេះបានបញ្ជាឲ្យមានសកម្មភាពទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមសរុបចំនួន ៣,៨៧៥ លើក និងបានបញ្ជាឲ្យមានការទម្លាក់គ្រាប់បែកមកលើទឹកដីនៃប្រទេសកម្ពុជាសរុប ៥០ ម៉ឺនតោន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Madras Tribune

ចុចអាន ៖ ១៨ មីនា ឆ្នាំ១៩៦៩ លោក Kissinger ចាប់ផ្ដើមរៀបចំផែនការប្រើយន្តហោះ B-52 ទម្លាក់គ្រាប់បែកនៅ កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

សេចក្តីព្រាងច្បាប់ពាក់ព័ន្ធការដាក់ទោសជនណាថា គ្មានឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម បានចូលដល់ដៃរដ្ឋសភាហើយ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ខ្យល់ពុល​នៅ​ទីក្រុង​បាងកក ​បង្ក​ការ​​​ខាត​បង់​​សេដ្ឋកិច្ច​ជិត​៩០​លាន​ដុល្លារ​

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ថៃរំពឹងពីកំណើននៃការចំណាយសាធារណៈ​ខ្ពស់បំផុតក្នុងរយៈពេល​៥ឆ្នាំ នៅបុណ្យចូលឆ្នាំថ្មីចិន​

ព័ត៌មានជាតិ២៤ នាទីutes មុន

សណ្ឋាគារ ៦កន្លែងនៅមណ្ឌលគិរី ត្រៀមរួចជាស្រេចដើម្បីទទួលភ្ញៀវទេសចរក្នុងពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មានជាតិ៣៩ នាទីutes មុន

លោក ប៉ែន បូណា៖ យុវជនត្រូវហាត់ពត់លត់ដំជាមួយការងារដើម្បីក្លាយខ្លួនជាមនុស្សពូកែនិងមានប្រយោជន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

លោក ហ្សេលេនស្គី បញ្ចេញ​ប្រតិកម្ម​ជុំវិញ​រឿង​ដែល​អាមេរិក​ផ្អាក​ជំនួយ​រយៈពេល​៩០ថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី នឹងទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីទំនើប ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម