Connect with us

ព័ត៌មានអន្ដរជាតិ

តេស្តវិជ្ជមានជំងឺកូវីដ១៩ ទទួលបានប្រាក់ជិត៧០០ដុល្លារពីរដ្ឋាភិបាល អង់គ្លេស

បានផុស

នៅ

ក្នុងពេលឆាប់ៗខាងមុខនេះ មនុស្សគ្រប់រូបដែលធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា អាចនឹងទទួលបានប្រាក់ចំនួន៥០០ផោន (៦៨៣.៧១ដុល្លារ) ដែលនេះជាវិធានការរបស់រដ្ឋាភិបាលដើម្បីបញ្ចុះបញ្ចូលឲ្យមនុស្សកាន់តែច្រើនមកធ្វើតេស្ត និងធ្វើចត្តាឡីស័កបន្ទាប់ពីឆ្លងកូវីដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផែនការដ៏គួរឲ្យចាប់អារម្មណ៍នេះ កំពុងត្រូវបានពិចារណាដោយក្រុមរដ្ឋមន្រ្តីបន្ទាប់ពីការស្រាវ​ជ្រាវបានបង្ហាញថា មានតែ១៧ភាគរយប៉ុណ្ណោះនៃមនុស្សដែលមានរោគសញ្ញាកូវីដដែលបានមកធ្វើតេស្ត ពីព្រោះពួកគេខ្លាចបាត់បង់ប្រាក់ចំណូលប្រសិនបើពួកគេឈប់ធ្វើការ។

សំណើរនេះនឹងធ្វើឲ្យរដ្ឋាភិបាលត្រូវចំណាយប្រាក់យ៉ាងច្រើន ពោលគឺ៤៥៣លានផោន (៦១៩,១៨៣,០៥០ដុល្លារ) ក្នុងមួយសប្តាហ៍ឬ២ពាន់លានផោន (២,៧៣៤,១៩០,០០០) ក្នុងមួយខែ ហើយវាត្រូវបានបង្ហាញនៅក្នុងឯកសារគោលនយោបាយកម្រាស់១៦ទំព័រមួយដែលត្រូវបានតាក់តែងដោយ នាយកដ្ឋានសុខាភិបាលនិងថែទាំសង្គមរបស់លោក Matt Hancock។

អ្នកនិពន្ធឯកសារបានអះអាងថា “ការចង់គេចវេសពីការធ្វើចត្តាឡីស័កឥឡូវនេះ គឺជាឧបសគ្គធំបំផុតក្នុងការស្នើសុំការធ្វើតេស្ត”។ អ្នកនិពន្ធបន្ថែមថា មានតែមនុស្សម្នាក់គត់ក្នុងចំណោមបួននាក់ដែលធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃពេញ និង១៥ភាគរយបន្តទៅធ្វើការ។

ស្របពេលជាមួយគ្នានោះ មន្ទីរសុខាភិបាលក៏កំពុងផ្តល់អនុសាសន៍ផងដែរថា ប៉ូលិសគួរតែត្រូវបានផ្តល់សិទ្ធិឲ្យទទួលបានទិន្នន័យសុខភាព ដើម្បីបង្ក្រាបការបំពានច្បាប់ធ្វើចត្តាឡីស័កនិងបញ្ចប់ការបង់ប្រាក់ចំនួន៥០០ផោន ចំពោះការលាក់ទំនាក់ទំនងរបស់មនុស្សដែលឆ្លងជំងឺ។

ផ្ទុយទៅវិញ កម្មវិធីនៃការធ្វើតេស្ដខ្លួនឯងទូទាំងប្រទេសកំពុងត្រូវបានស្នើឡើង ដូច្នេះអ្នកដែលធ្វើតេស្តអវិជ្ជមានអាចវិលត្រឡប់ចូលធ្វើការវិញជាមួយកញ្ចប់ជំនួយ ដែលមានគោលបំណងបង្ការការរីករាលដាលនៃមេរោគ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Sky News

ចុចអាន៖ ទឹកជំនន់ជិតលិចឃ្លាំងស្តុកវ៉ាក់សាំងកូវីដនៅ អង់គ្លេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម