ព័ត៌មានអន្ដរជាតិ
Elon Musk ថា ឡាន Tesla ផលិតនៅ ចិន មានគុណភាពខ្ពស់បំផុត
នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានបញ្ចប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់ប្រទេសចិនក្នុងរយៈពេល ៣ ឆ្នាំ បន្ទាប់ពីបានជួបជាមួយមន្ត្រីរដ្ឋាភិបាលជាច្រើនរូប ។ មុនចាកចេញ លោកបានថ្លែងអំណរគុណដល់កម្មកររោងចក្រដ៏ធំរបស់ក្រុមហ៊ុននៅក្នុងទីក្រុងសៀងហៃ ហើយសរសើរថា ផលិតផលរបស់ Tesla នៅទីនេះ គឺមានគុណភាពខ្ពស់បំផុត ។

វាជាលើកទីមួយហើយដែល Elon Musk បានមកចិន ចាប់តាំងពីខែមករា ឆ្នាំ ២០២០ មក ។ មុនពេលចាកចេញត្រឡប់ទៅវិញ មហាសេដ្ឋីរូបនេះបានជួបលោក Chen Jining ប្រធានបក្សកុម្មុយនិស្តទីក្រុងសៀងហៃ ។
ក្នុងជំនួបនោះដែរលោក Chen បានលើកទឹកចិត្តដល់ក្រុមហ៊ុន Tesla (TSLA) ឲ្យជំរុញការវិនិយោគ និងប្រតិបត្តិការរបស់ខ្លួននៅក្នុងទីក្រុងសៀងហៃ និងនាំយកផលិតផល ច្ចេកវិទ្យា ក៏ដូចជាសេវាកម្មថ្មីៗបន្ថែមទៀត មកកាន់ទឹកដីចិនផងដែរ ។

បន្ទាប់ពីមកដល់ទីក្រុងប៉េកាំង អ្នកមានជាងគេលើពិភពលោករូបនេះ បានចុះទៅរោងចក្រ Gigafactory ខណៈបន្ទាប់មកបានទៅដល់ទីក្រុងសៀងហៃនៅម៉ោង ៩ យប់ ។ នៅចំពោះមុខកម្មកររោងចក្រជាច្រើន លោក Elon Musk និយាយថា “លោកពិតជារំភើប និងចង់សាទរយ៉ាងខ្លាំងចំពោះការងារដ៏អស្ចារ្យរបស់កម្មករ ។ ខ្ញុំគ្រាន់តែចង់ប្រាប់អ្នកឲ្យដឹងថា អ្នកធ្វើឲ្យបេះដូងរបស់ខ្ញុំកក់ក្តៅណាស់” ។
កាន់តែពិសេសទៀតនោះ លោកមហាសេដ្ឋី បានយកដៃធ្វើជាសញ្ញាបេះដូង រួចពោលថា “លោកនឹងប្រាប់មនុស្សទូទាំងពិភពលោកថា រថយន្តដែលផលិតនៅរោងចក្រសៀងហៃនេះ មិនត្រឹមតែផលិតប្រកបដោយប្រសិទ្ធភាពបំផុតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគុណភាពខ្ពស់បំផុតផងដែរ” ។

គួរឲ្យដឹងថា Gigafactory គឺជារោងចក្រផលិតរថយន្តដ៏ធំបំផុតរបស់ក្រុមហ៊ុន Tesla នៅក្រៅសហរដ្ឋអាមេរិក ។ នៅឆ្នាំ ២០២២ ក្រុមហ៊ុនបានចែកចាយរថយន្តចំនួន ១.៣១ លានគ្រឿងនៅទូទាំងពិភពលោក ខណៈច្រើនជាងពាក់កណ្តាលនៃរថយន្តទាំងនោះ គឺមកពីទីក្រុងសៀងហៃ ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNN
ចុចអាន ៖ បេសកជនពិសេស ចិន និយាយ ២ ឃ្លាយ៉ាងខ្លីដើម្បីបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ