ព័ត៌មានអន្ដរជាតិ
រថភ្លើងបុកគ្នាពេញទំហឹងនៅ ឥណ្ឌា ស្លាប់មនុស្ស ២៣៣ នាក់ និង ៩០០ នាក់រងរបួស
យ៉ាងហោចណាស់មនុស្ស ២៣៣ នាក់បានស្លាប់ និងប្រហែល ៩០០ នាក់បានរងរបួស បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរចំនួន ២ គ្រឿងបានបើកបុកគ្នានៅរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា ។

មន្ត្រីផ្លូវដែកបាននិយាយកាលពីថ្ងៃសុក្រថា រថភ្លើងរបស់ក្រុមមហ៊ុន Coromandel Express ដែលរត់ពីទីក្រុង Kolkata ទៅទីក្រុង Chennai បានបុកយ៉ាងពេញទំហឹងជាមួយរថភ្លើងដឹកអ្នកដំណើរមួយទៀតរបស់ក្រុមហ៊ុន Howrah Superfast Express ។
អាជ្ញាធរផ្លូវដែកភាគអាគ្នេយ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រថភ្លើង Howrah Superfast Express បានរអិលធ្លាក់ផ្លូវ និងធ្វើឲ្យទូររថភ្លើងមួយចំនួនបានក្រឡាប់ ខណៈក្រោយមករថភ្លើង Coromandel Express បានបើកមកបុកទូររថភ្លើងដែលក្រឡាប់នោះ ។

ប្រមុខរដ្ឋលោក Pradeep Jena បាននិយាយនៅក្នុងបណ្ដាញ Twitter ថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ខណៈរហូតមកដល់ពេលនេះសាកសពចំនួន ២០៧ នាក់ហើយត្រូវបានគេរកឃើញ ។
គួរបញ្ជាក់ថា ឥណ្ឌាតែងតែកើតមានគ្រោះថ្នាក់នៅលើផ្លូវដែកជារៀងរាល់ឆ្នាំ ដោយសារតែបណ្ដាញផ្លូវដែកធំបំផុតរបស់ពិភពលោកមួយនេះ គឺគ្រប់គ្រងដោយអង្គភាពតែមួយ ៕
សូមទស្សនាវីដេអូ
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
ចុចអាន ៖ លោក ថាក់ស៊ីន បញ្ជាក់ច្បាស់ៗពីពេលវេលាវិលត្រឡប់ចូលស្រុកវិញ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ