ព័ត៌មានអន្ដរជាតិ
បេសកជនពិសេស ចិន និយាយ ២ ឃ្លាយ៉ាងខ្លីដើម្បីបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
បេសកជនពិសេសចិនទទួលបន្ទុកកិច្ចការតំបន់អឺរ៉ាស៊ីលោក Li Hui បាននិយាយ ២ ឃ្លាយ៉ាងខ្លី ពាក់ព័ន្ធទៅនឹងឱកាសនៃការបញ្ចប់សង្គ្រាមដែលកំពុងអូសបន្លាយពេលរវាងរុស្ស៊ី និងអ៊ុយក្រែន ។

លោក Li បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងកាលពីថ្ងៃសុក្រថា “ដើម្បីអាចបញ្ចប់សង្គ្រាមទៅបានគឺទី១ សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនគួរតែបញ្ឈប់ការបញ្ជូនអាវុធទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវ ហើយទី២ ឆ្ពោះទៅរកការចរចាដើម្បីនាំមកនូវសន្តិភាពយូរអង្វែង” ។
ការអំពាវនាវរបស់លោក Li បានកើតឡើង ដោយសារតែទីក្រុងវ៉ាស៊ីនតោន និងបណ្តាប្រទេសអឺរ៉ុបជាច្រើននៅតែបង្កើនការផ្គត់ផ្គង់មីស៊ីល រថក្រោះ និងអាវុធផ្សេងទៀតដល់កងកម្លាំងអ៊ុយក្រែនដែលកំពុងព្យាយាមដណ្តើមយកមកវិញនូវទឹកដីដែលកាន់កាប់ដោយរុស្ស៊ី ។

លោក Li បញ្ជាក់ទៀតថា “ប្រសិនបើយើងពិតជាចង់បញ្ឈប់សង្រ្គាម ហើយសង្គ្រោះជីវិតមនុស្ស និងទទួលបានសន្តិភាពពិតប្រាកដមែននោះ យើងគួរតែបញ្ឈប់ការបញ្ជូនអាវុធទៅកាន់សមរភូមិ ព្រោះថា មេរៀនដ៏ឈឺចាប់នៃវិបត្តិអ៊ុយក្រែនបានវិវឌ្ឍន៍ ក៏ដូចជាឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅដោយភាគីពាក់ព័ន្ធទាំងអស់” ។
គួរបញ្ជាក់ថា បេសកជនចិនរូបនេះបានធ្វើដំណើរទស្សនកិច្ចរយៈពេល ១២ ថ្ងៃកាលពីខែឧសភា ទៅកាន់រដ្ឋធានីអឺរ៉ុបដូចជា កៀវ, វ៉ាសូវី, ប៉ារីស, បែរឡាំង, ព្រុចសែល និងមូស្គូ ដើម្បីស្វែងរកការលើកកម្ពស់កិច្ចចរចាសន្តិភាពអ៊ុយក្រែនដែលរហូតមកដល់ពេលនេះបានអូសបន្លាយពេលជាង ១ ឆ្នាំមកហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ រុស្ស៊ី ថា លោកខាងលិចកំពុងទាញដៃប្រទេសមួយទៀតឲ្យចូលក្នុងជម្លោះ អ៊ុយក្រែន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ