ព័ត៌មានអន្ដរជាតិ
រថភ្លើងបុកគ្នានៅឥណ្ឌា ក្លាយជាគ្រោះមហន្តរាយផ្លូវដែក សម្លាប់មនុស្សច្រើនបំផុតក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយ
ប្រមុខរដ្ឋ Odisha លោក Pradeep Jena បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ANI នៅថ្ងៃសៅរ៍ទី៣ខែមិថុនាថា ចំនួនមនុស្សស្លាប់ក្នុងហេតុការណ៍រថភ្លើង២គ្រឿងបុកគ្នា នៅទីក្រុង Balasoreនៃប្រទេសឥណ្ឌា បានកើនឡើងដល់២៨៨នាក់ហើយ ខណៈ៨៥០នាក់ផ្សេងទៀត រងរបួស។

ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងផ្លូវដែក Ashwini Vaishnaw បាននិយាយថា ក្រុមជួយសង្គ្រោះមកពីរដ្ឋផ្សេងទៀតនៃប្រទេសឥណ្ឌា ត្រូវបានដាក់ពង្រាយទៅកាន់រដ្ឋ Odisha ដើម្បីជួយអ្នកឆ្លើយតបដំបូងក្នុងតំបន់។ រថយន្តសង្គ្រោះជាង ១១០គ្រឿង ក៏ត្រូវបានបញ្ជូនទៅជម្លៀសអ្នកនៅរស់រានមានជីវិតផងដែរ។
លើសពីនេះ អាជ្ញាធររដ្ឋ Odisha បានប្រកាសយកថ្ងៃអាទិត្យទី៤ខែមិថុនាជាថ្ងៃកាន់ទុក្ខ។

គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះគឺជាគ្រោះមហន្តរាយផ្លូវដែកដែលបណ្តាលឲ្យមនុស្សស្លាប់បំផុតនៅប្រទេសឥណ្ឌា ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ។
ក្នុងឆ្នាំ១៩៩៩ រថភ្លើងពីរគ្រឿងបានបុកគ្នានៅរដ្ឋ West Bengal ដែលបណ្តាលឲ្យមនុស្សយ៉ាងតិច២៨៥នាក់បាត់បង់ជីវិត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រថភ្លើងបុកគ្នាពេញទំហឹងនៅ ឥណ្ឌា ស្លាប់មនុស្ស ២៣៣ នាក់ និង ៩០០ នាក់រងរបួស

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី