ព័ត៌មានអន្ដរជាតិ
ប្អូនស្រី គីម ជុងអ៊ុន រិះគន់ខ្លាំងៗលើកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ
លោកស្រី Kim Yo Jong ប្អូនស្រីកំពូលមេដឹកនាំលោក គីម ជុងអ៊ុន បានបរិហារក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលយល់ព្រមបើកកិច្ចប្រជុំស្តីពីការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់កូរ៉េខាងជើង តាមការស្នើសុំរបស់សហរដ្ឋអាមេរិក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានចុះផ្សាយនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣។

ក្រោយសហរដ្ឋអាមេរិកបានអំពាវនាវឱ្យមានកិច្ចប្រជុំ UNSC កាលពីសប្តាហ៍មុន ដើម្បីពិភាក្សាអំពីការប៉ុនប៉ងរបស់កូរ៉េខាងជើងដែលព្យាយាមបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងរបស់ខ្លួន អង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំភ្លាមៗ។
កិច្ចប្រជុំរបស់អង្គការសហប្រជាជាតិធ្វើឱ្យលោកស្រី Kim Yo Jong រិះគន់ខ្លាំងៗថា កិច្ចប្រជុំនេះគឺជាការគាំទ្រទង្វើប្លន់យកសិទ្ធិលំហរបស់ប្រទេសកូរ៉េខាងជើង។

លោកស្រី Yo Jong បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំមានការអាក់អន់ចិត្តយ៉ាងខ្លាំងដែល UNSC តែងតែរិះគន់ការអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់យើង ដូចដែលសហរដ្ឋអាមេរិកចង់បាន។ យើងសុំថ្កោលទោសទង្វើនេះ ព្រោះវាជាទង្វើអយុត្តិធម៌បំផុត ក្នុងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងរំលោភលើអធិបតេយ្យភាពរបស់យើង” ។
លោកស្រីបានបញ្ជាក់ថា ការបាញ់បង្ហោះផ្កាយរណបរបស់ខ្លួនគឺជាវិធានការការពារខ្លួនស្របច្បាប់ ប្រឆាំងនឹងការគំរាមកំហែងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកប៉ុណ្ណោះ។
ជាមួយគ្នានោះ លោកស្រី Kim Yo Jong មិនទទួលស្គាល់ដំណោះស្រាយដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិឡើយ ហើយកូរ៉េខាងជើងប្ដេជ្ញាបន្តអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន រួមទាំងការបាញ់បង្ហោះផ្កាយរណបចារកម្មផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ