ព័ត៌មានអន្ដរជាតិ
លោក Erdogan ស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់ តួកគី
នៅថ្ងៃសៅរ៍ ទី៣ ខែមិថុនា លោក Recep Tayyip Erdogan បានស្បថចូលកាន់តំណែងផ្លូវការ ជាប្រធានាធិបតីនៃសាធារណរដ្ឋតួកគី ក្នុងអាណត្តិទី៣ បន្ទាប់ពីឈ្នះឆ្នោតកាលពីថ្ងៃទី២៩ ខែឧសភា កន្លងទៅ។

លោក Erdogan បានស្បថចូលកាន់តំណែងជាប្រមុខរដ្ឋនៅក្នុងសភារបស់ប្រទេសតួកគី ក្រោយទទួលជ័យជម្នះជាប្រវត្តិសាស្ត្រនៅក្នុងការបោះឆ្នោតប្រធានាធិបតី។ ពិធីស្បថចូលកាន់តំណែងត្រូវបានចាប់ផ្ដើមនាពេលព្រឹក និងបន្តដោយអាហារពេលល្ងាច នៅលំនៅដ្ឋានផ្លូវការរបស់អនុប្រធានាធិបតីតួកគី ហើយនៅថ្ងៃនេះលោកនឹងប្រកាសគណៈរដ្ឋមន្ត្រីថ្មីលោកផងដែរ។

គួរបញ្ជាក់ថា លោក Erdogan បានកាន់តំណែងជាប្រធានាធិបតីចាប់តាំងពីឆ្នាំ២០១៤មក។ លោកគឺជាអ្នកអភិរក្សសង្គមដែលបានដឹកនាំប្រទេសតួកគី ឲ្យនៅឆ្ងាយពីការធ្វើសមាហរណកម្មជាមួយសហភាពអឺរ៉ុប ហើយពង្រឹងអំណាចផ្ទាល់ខ្លួននិងលើកកម្ពស់គោលនយោបាយឥស្លាមនិយមនៅក្នុងប្រទេស។
លោកបានបង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងការទូតយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ីនិងចិន ហើយបានរក្សាជំហរ ជាអ្នកសម្របសម្រួលសន្តិភាពសម្រាប់ជម្លោះក្នុងតំបន់ រួមទាំងនៅអ៊ុយក្រែនផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Sputnik
ចុចអាន៖ ប្អូនស្រី គីម ជុងអ៊ុន រិះគន់ខ្លាំងៗលើកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ
ចុចអាន៖ លោក ថាក់ស៊ីន បញ្ជាក់ច្បាស់ៗពីពេលវេលាវិលត្រឡប់ចូលស្រុកវិញ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ