ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ចាប់ផ្តើមការវាយលុកទ្រង់ទ្រាយធំ លើ រុស្ស៊ី
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅព្រឹកថ្ងៃចន្ទទី៥ខែមិថុនាថា កងកម្លាំងអ៊ុយក្រែន បានវាយប្រហារលើកងទ័ពរុស្ស៊ី នៅទីតាំងចំនួនប្រាំនៃសមរភូមិជួរមុខក្នុងទីក្រុង Donbass អំឡុងពេលការវាយលុកទ្រង់ទ្រាយធំ។

យោងតាមក្រសួង, ការវាយប្រហារបានចាប់ផ្តើមកាលពីព្រឹកថ្ងៃអាទិត្យទី៤ខែមិថុនា។ គោលដៅរបស់សត្រូវ គឺកម្ទេចខែលការពាររបស់យើង នៅក្នុងអ្វីដែលពួកគេសន្មត់ថា ជាផ្នែកដែលងាយរងគ្រោះបំផុតនៃសមរភូមិជួរមុខ”។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងបញ្ជាក់ថា “សត្រូវមិនទទួលជោគជ័យឡើយ ក្នុងការសម្រេចគោលដៅរបស់ខ្លួន”។
ក្រសួងបន្តថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានបាត់បង់សមាជិកជាង២៥០នាក់ រថក្រោះ១៦គ្រឿង រថពាសដែកថ្មើរជើងចំនួន៣គ្រឿង និងរថពាសដែក២១គ្រឿង។

យ៉ាងណាមិញ ប្រធានាធិបតីអ៊ុយក្រែនលោក លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃសៅរ៍ថា ទីក្រុងកៀវ បានត្រៀមខ្លួនរួចជាស្រេចដើម្បីបើកការវាយលុកដែលបានគ្រោងទុកជាយូរមកហើយ ហើយថា យោធាមិនអាចរង់ចាំយូរខែបានទេ។
យ៉ាងណាក្តី អនុប្រធានការិយាល័យរបស់គាត់ គឺលោក Igor Zhovkva បានគូសបញ្ជាក់នៅថ្ងៃដដែលនោះថា ប្រទេសរបស់គាត់ នៅតែមិនទាន់ទទួលបានអាវុធ និងគ្រាប់រំសេវគ្រប់គ្រាន់ ដើម្បីរៀបចំយុទ្ធនាការដ៏ជោគជ័យមួយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ថា អាមេរិក លើកទឹកចិត្តអ៊ុយក្រែន ឲ្យវាយប្រហារដីរបស់ខ្លួន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង