ព័ត៌មានអន្ដរជាតិ
ដឹងមូលហេតុ ដែលបណ្តាលឲ្យរថភ្លើងបុកគ្នា ស្លាប់មនុស្សជិត ៣០០នាក់ នៅ ឥណ្ឌា
កាលពីថ្ងៃអាទិត្យទី៤ខែមិថុនា រដ្ឋមន្ត្រីផ្លូវដែកក្នុងប្រទេសឥណ្ឌា បានបញ្ជាក់ច្បាស់ៗអំពីមូលហេតុ នៃឧបទ្ទវហេតុរថភ្លើង ដែលឆក់យកជីវិតមនុស្សជិត៣០០នាក់។

សោកនាដកម្មផ្លូវដែក ដែលជារឿងដ៏អាក្រក់បំផុតរបស់ឥណ្ឌាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ បានកើតឡើងកាលពីល្ងាចថ្ងៃសុក្រទី២ខែមិថុនា នៅស្ថានីយ៍មួយក្នុងរដ្ឋ Odisha ភាគខាងកើត នៅពេលរថភ្លើងដឹកអ្នកដំណើរល្បឿនលឿន Coromandel Express បានបុកជាមួយរថភ្លើងដឹកទំនិញដែលផ្ទុកដោយរ៉ែដែក។
ហេតុការណ៍បុកគ្នានេះ បណ្តាលឲ្យទូរថភ្លើងមួយចំនួន ធ្លាក់ទៅលើផ្លូវផ្ទុយគ្នា ហើយប៉ុន្មាននាទីក្រោយមក រថភ្លើងដឹកអ្នកដំណើរទីពីរ បានមកបុកទូរថភ្លើងទាំងនោះ។
ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មាន ANI លោក Vaishnaw បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងដោយសារតែកំហុសនៃការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងចលនារថភ្លើង។

ទន្ទឹមនឹងនេះ លោក Jaya Verma Sinha មន្ត្រីផ្លូវដែកជាន់ខ្ពស់ បានអះអាងថា ទិន្នន័យបឋមបង្ហាញថា រថភ្លើង Coromandel Express បានទទួលសញ្ញាដើម្បីប្រើប្រាស់ផ្លូវដែក ប៉ុន្តែក្រោយមកវាបានផ្លាស់ប្តូរវិញ។ ហេតុនេះបណ្តាលឲ្យរថភ្លើង ចូលខុសគន្លងនៅជាប់គ្នា ហើយបណ្តាលឲ្យបុកជាមួយរថភ្លើងដឹកទំនិញតែម្តង។
លើសពីនេះ លោក Vaishnaw និយាយថា អាជ្ញាធរបានកំណត់អត្តសញ្ញាណមនុស្សជាច្រើននាក់ ដែលទទួលខុសត្រូវចំពោះឧបទ្ទវហេតុនេះ ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត ដោយលើកហេតុផលថា ការស៊ើបអង្កេតកំពុងបន្ត។
ថ្វីបើដំបូង តួលេខមនុស្សស្លាប់ត្រូវបានគេប៉ាន់ស្មានថាមានចំនួន២៨៨នាក់ និងអ្នករបួសជាង ១០០០នាក់ក៏ដោយ ប៉ុន្តែក្រោយមកប្រធានរដ្ឋ Odisha លោក Pradeep Jena បានកែប្រែតួលេខ ចុះមកនៅត្រឹម២៧៥នាក់វិញ ដោយអះអាងថា អាជ្ញាធរច្រឡំរាប់សាកសពខ្លះដល់ទៅពីរដង។
លោកក៏បានកត់សម្គាល់ផងដែរថា សាកសពចំនួន ៨៨ នាក់ ត្រូវបានកំណត់អត្តសញ្ញាណ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ