Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្នាំក្រោយ អាល្លឺម៉ង់ បញ្ជូននាវាចម្បាំង មកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បាននិយាយក្នុងកិច្ចប្រជុំអន្តរជាតិមួយកាលពីថ្ងៃអាទិត្យទី៤ខែមិថុនាថា ទីក្រុងបែរឡាំង នឹងដាក់ពង្រាយនាវាចម្បាំងចំនួន២គ្រឿង មកកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅឆ្នាំក្រោយ ចំពេលមានភាពតានតឹងក្នុងតំបន់ ដូចជាបញ្ហាពាក់ព័ន្ធប្រទេសចិន និងកោះតៃវ៉ាន់ ក៏ដូចជាជម្លោះសមុទ្រចិនខាងត្បូង ជាដើម។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសុន្ទរកថានៅឯសន្និសីទសន្តិសុខ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី លោក Pistorius ប្រកាសថា ការធ្វើដំណើរឆ្លងកាត់ដែនសមុទ្រ ត្រូវតែគោរព។ រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់​ បានបញ្ជូននាវាចម្បាំងមកកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកម្តងហើយ កាលពីឆ្នាំ២០២១ ហើយនឹងបញ្ជូនម្តងទៀតនៅឆ្នាំ២០២៤ ខាងមុខ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Pistorius សង្កត់ធ្ងន់ថា ការដាក់ពង្រាយដែនសមុទ្រនេះ មិនមែនធ្វើឡើង ដើម្បីប្រឆាំងនឹងសកម្មភាពរបស់តួអង្គជាក់លាក់ណាមួយ នៅក្នុងតំបន់នោះទេ។ ​ផ្ទុយ​ទៅ​វិញ ​នាវាទាំងនេះ នឹង​ឧទ្ទិស​ដល់​ការ​ការពារ​សណ្តាប់ធ្នាប់​អន្តរជាតិ​ ដោយផ្អែក​លើ​ច្បាប់​ដែល​យើង​ទាំង​អស់​គ្នា​បាន​ចុះ​ហត្ថលេខា​ និង​គួរ​ទទួល​បាន​ផល​ប្រយោជន៍​។

នាវាចម្បាំងអាល្លឺម៉ង់ (រូបថត៖ SCMP)

គួរបញ្ជាក់ថា ទីក្រុងបែរឡាំង និងប៉េកាំង នៅតែរក្សាទំនាក់ទំនងពាណិជ្ជកម្មសំខាន់ៗ ប៉ុន្តែការដាក់ពង្រាយនាវាចម្បាំងទៅកាន់សមុទ្រចិនខាងត្បូងក្នុងឆ្នាំ២០២៤ អាចបង្កជាកំហឹងដល់ប្រទេសចិន ខណៈអាល្លឺម៉ង់ ព្យាយាមរំខានផលប្រយោជន៍សន្តិសុខ និងសេដ្ឋកិច្ចរបស់ខ្លួន។

នៅឆ្នាំ២០២១ នាវាចម្បាំងអាល្លឺម៉ង់មួយគ្រឿង ត្រូវបានដាក់ពង្រាយទៅកាន់តំបន់នេះ ជាលើកដំបូងក្នុងរយៈពេលជិតពីរទសវត្សរ៍។ ប្រទេសលោកខាងលិចផ្សេងទៀត ក៏បានបង្កើនវត្តមានយោធារបស់ពួកគេនៅក្នុងតំបន់ផងដែរ ចំពេលមានក្តីព្រួយបារម្ភអំពីគោលបំណងរបស់ទីក្រុងប៉េកាំង ជាពិសេសទាក់ទងនឹងបញ្ហាកោះតៃវ៉ាន់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អាល្លឺម៉ង់ ផ្តល់កញ្ចប់ជំនួយយោធា ធំបំផុតមិនធ្លាប់មាន ឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម