ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី ថា កុមារអ៊ុយក្រែន ៥០០នាក់ ស្លាប់ក្នុងសង្គ្រាមរុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃអាទិត្យទី៤ខែមិថុនាថា សង្គ្រាមរបស់រុស្ស៊ី ដែលឥឡូវនេះឈានចូលដល់ខែទី១៦ហើយនោះ បានសម្លាប់កុមារអ៊ុយក្រែនយ៉ាងតិច ៥០០នាក់។

លោក ហ្សេលេនស្គី បានផ្តល់តួលេខនេះ ប៉ុន្មានម៉ោង បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះ រកឃើញសាកសពក្មេងស្រីអាយុ២ឆ្នាំម្នាក់ ដែលបាត់បង់ជីវិតក្នុងការវាយប្រហារចុងក្រោយបង្អស់របស់រុស្ស៊ី។
លោកប្រធានាធិបតី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អាវុធ និងភាពស្អប់ខ្ពើមរបស់រុស្ស៊ី បានបន្តឆក់យក និងបំផ្លាញជីវិតកុមារអ៊ុយក្រែនជារៀងរាល់ថ្ងៃ។ រុស្ស៊ី បានសម្លាប់មនុស្សរាប់រយនាក់ តាំងពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ចាប់ផ្តើមនៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២”។
លោកបន្តថា “កុមារអ៊ុយក្រែនជាច្រើន អាចក្លាយជាអ្នកប្រាជ្ញ សិល្បករដ៏ល្បី និងជើងឯកកីឡា ដែលរួមចំណែកដល់ប្រវត្តិសាស្ត្រអ៊ុយក្រែន”។
ស្របពេលជាមួយគ្នានោះ លោក ហ្សេលេនស្គី និយាយថា វាមិនអាចទៅរួចទេ ក្នុងការបញ្ជាក់អំពីចំនួនពិតប្រាកដនៃកុមារដែលបានស្លាប់ ដោយសារអរិភាពកំពុងបន្ត ព្រោះតំបន់មួយចំនួនស្ថិតនៅក្រោមការកាន់កាប់របស់រុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ