Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងទេ ក្រោយបោះឆ្នោតប៉ុន្មានថ្ងៃទើប ថៃ ប្រកាសលទ្ធផលផ្លូវការ

បានផុស

នៅ

រហូតមកដល់ពេលនេះ លទ្ធផលបោះឆ្នោតសកលរបស់ប្រទេសថៃមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ ពោលបើគិតចាប់តាំងពីថ្ងៃទី១៤ ខែឧសភាមក មានរយៈពេល ២៣ ថ្ងៃហើយ ដូច្នេះតើរយៈពេលប៉ុន្មានថ្ងៃទើបគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) ប្រកាសលទ្ធផលជាផ្លូវការ?

លោក Itthiporn Boonpracong
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) បានឲ្យដឹងថា ជាទូទៅលទ្ធផលបោះឆ្នោតផ្លូវការនឹងត្រូវប្រកាសក្នុងរយៈពេល ៦០ ថ្ងៃ បន្ទាប់ពីការបោះឆ្នោត ខណៈរយៈពេលនេះគឺលឿនជាងការប្រកាសលទ្ធផលបោះឆ្នោតសកលកាលពី ៤ ឆ្នាំមុន ។

ប្រធាន EC លោក Itthiporn Boonpracong បាននិយាយកាលពីពេលថ្មីៗនេះថា EC នឹងប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការក្នុងរយៈពេល ៦០ ថ្ងៃសម្រាប់មណ្ឌលបោះឆ្នោតចំនួន ៤៧៥ ក្នុងចំណោម ៥០០ មណ្ឌលបោះឆ្នោត ដែលស្មើនឹង ៩៥ ភាគរយនៃសន្លឹកឆ្នោតដែលបានបោះ ដើម្បីទុកពេលឲ្យគណបក្សឈ្នះឆ្នោត អាចបង្កើតរដ្ឋាភិបាលបាន ។

ទន្ទឹមនោះ មន្ត្រីរៀបចំការបោះឆ្នោតបាននឹងកំពុងពិនិត្យលទ្ធផលពីការិយាល័យបោះឆ្នោតជាង ៩៥,០០០ កន្លែងនៅទូទាំងប្រទេស ហើយក៏កំពុងស៊ើបអង្កេតករណីចោទប្រកាន់ពីភាពមិនប្រក្រតីនៃការបោះឆ្នោតជាង ២៨០ ករណី ជាប់ពាក់ព័ន្ធនឹងបេក្ខជនជាង ២០ នាក់ ដែលបានឈ្នះការបោះឆ្នោតថ្ងៃទី១៤ ខែឧសភា ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ គណបក្សចម្រុះមានបំណងចង់ឲ្យ EC អនុម័តលទ្ធផលបោះឆ្នោតឲ្យបានលឿន ដើម្បីឲ្យពួកគេអាចបញ្ចប់ការបង្កើតរដ្ឋាភិបាលថ្មី ប៉ុន្តែបើទោះជាយ៉ាងនេះក៏ដោយ លោក Itthiporn ពន្យល់ថា EC ក៏ត្រូវតែគោរពតាមច្បាប់យ៉ាងម៉ឺងម៉ាត់ផងដែរ ក្នុងការអនុម័តការប្រកាសលទ្ធផលចុងក្រោយនេះ ។

គួរបញ្ជាក់ថា គណបក្សចលនាឆ្ពោះទៅមុខបានឈ្នះការបោះឆ្នោតនៅថ្ងៃទី១៤ ខែឧសភាជាមួយនឹងអាសនៈ ១៥១ ខណៈបច្ចុប្បន្នសម្ព័ន្ធដែលដឹកនាំដោយបក្សមួយនេះ មានការគាំទ្រពីសមាជិកសភាចំនួន ៣១២ រូប រួមទាំងសមាជិកមកពីបក្សភឿថៃ និងក្រុមចម្រុះចំនួន ៦ ផ្សេងទៀត ប៉ុន្តែចំនួននេះមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់តំណែងនាយករដ្ឋមន្ត្រី ពោលក្រុមចម្រុះត្រូវការសំឡេងចំនួន ៣៧៦ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thai PBS

ចុចអាន ៖ អតីតមេប៉ូលិស ថៃ ជំរុញឲ្យសមាជិកព្រឹទ្ធសភាបោះឆ្នោតជូនលោក Pita ធ្វើជានាយករដ្ឋមន្ត្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម