Connect with us

ព័ត៌មានអន្ដរជាតិ

ប្រតិបត្តិការវាយលុករបស់អ៊ុយក្រែន ទទួលបានផ្លែផ្កា នៅភាគខាងកើត

បានផុស

នៅ

អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី Hanna Malyar និយាយថា កងកម្លាំងរបស់ទីក្រុងកៀវ កំពុងបើកប្រតិបត្តិការវាយលុកនៅក្នុងតំបន់មួយចំនួន ជាពិសេសនៅទីក្រុង Bakhmut ភាគខាងកើត ។

អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី Hanna Malyar (រូបថត៖ Kharkivoda.gov.ua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ យោងតាមប្រភព​យោធា​អ៊ុយក្រែន​បាន​ប្រាប់ BBC ថា ​ប្រតិបត្តិការ​វាយលុក​ដោយប្រើរថពាសដែក​ខ្នាត​តូច​ ​កំពុង​ដំណើរការ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រភព​មិន​បាន​និយាយទេ​ថា​តើ ​នេះគឺ​ជា​ការ​ចាប់​ផ្តើម​នៃប្រតិបត្តិការ​វាយ​លុក​ពេញទំហឹង ​ដែលគេ​រង់ចាំ​ជា​យូរ​មក​ហើយ​របស់​អ៊ុយក្រែន មែនឬក៏អត់នោះទេ ប៉ុន្តែលោកស្រី​ Malyar បានចាត់ទុក​ទីក្រុង​ Bakhmut ភាគ​ខាង​កើត​ថា​ជា “ចំណុច​កណ្តាល​នៃ​អរិភាព”។

(រូបថត៖ GETTY IMAGES)

ពាក់ព័ន្ធនឹងបញ្ហានេះដែរកាលពីល្ងាចថ្ងៃចន្ទ ទី៥ ខែមិថុនា លោកស្រីនិយាយថា កងទ័ពអ៊ុយក្រែន វាយយកបានទឹកដីរហូតដល់ទៅ ១.៦ គីឡូម៉ែត្រក្នុងទិសដៅជាច្រើននៅជុំវិញទីក្រុង ខណៈកងកម្លាំងរុស្ស៊ី ក៏ស្ថិតលើផ្នែកការពារនៅភាគខាងត្បូងផងដែរ ។

ស្របពេលជាមួយគ្នានោះ មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន លោកឧត្តមសេនីយ៍ Oleksandr Syrskyi ក៏បាននិយាយផងដែរថា កងទ័ពកំពុងវាយឆ្ពោះទៅមុខ សំដៅទៅទីក្រុង Bakhmut ហើយបានបំផ្លាញទីតាំងរបស់រុស្ស៊ីនៅជិតទីក្រុងនេះ ។

គួរបញ្ជាក់ថា អស់​រយៈពេល​ជាច្រើន​ខែមកហើយ ទីក្រុង​ Bakhmut បានក្លាយ​ជា​ចំណុច​ស្នូល​នៃ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា ​រវាង​កងកម្លាំង​អ៊ុយក្រែន និង​រុស្ស៊ី ស្របពេលដែលក្រុមទាហានស៊ីឈ្មួលរុស្ស៊ី Wagner ក៏បានអះអាងដណ្តើមយកទីក្រុងនេះ ប៉ុន្តែទោះយ៉ាងណា នៅ​ប៉ុន្មាន​សប្តាហ៍ចុងក្រោយ អ្នក​វិភាគ​មួយ​ចំនួន​បាន​លើក​ឡើង​ថា កងកម្លាំង​របស់​ទីក្រុង កៀវ កំពុង​ព្យាយាម​ឡោម​ព័ទ្ធ Bakhmut និង​ដាក់​អន្ទាក់​អង្គភាព​រុស្ស៊ីផងដែរ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អ៊ុយក្រែន ចាប់ផ្តើមការវាយលុកទ្រង់ទ្រាយធំ លើ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម