ព័ត៌មានអន្ដរជាតិ
បេក្ខជនប្រធានាធិបតីអាមេរិក ប្រកាសថា សង្គ្រាមលោកលើកទី៣នឹងផ្ទុះ បើអ៊ុយក្រែន ចាញ់ រុស្ស៊ី
ការបណ្តោយឲ្យអ៊ុយក្រែនចាញ់រុស្ស៊ី នៅលើសមរភូមិ នឹងបណ្តាលឲ្យផ្ទុះសង្គ្រាមលោកលើកទី៣ ។ នេះបើយោងតាមការប្រកាសពីបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោកស្រី Nikki Haley។

អតីតអភិបាលរដ្ឋ South Carolina រូបនេះ ដែលប្រកាសឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីអាមេរិកក្នុងខែកុម្ភៈ បានប្រាប់ទស្សនិកជននៅសាលាក្រុងក្នុងរដ្ឋ Iowa កាលពីចុងសប្តាហ៍ថា ការបំពាក់អាវុធដល់ទីក្រុងកៀវ គឺដើម្បីទប់ស្កាត់សង្គ្រាម ហើយវាក៏ជាការផ្ញើសារទៅកាន់គូប្រជែងរបស់សហរដ្ឋអាមេរិកផងដែរ ។
លោកស្រីនិយាយថា “នៅពេលអ៊ុយក្រែនឈ្នះ វាផ្ញើសារទៅចិនជាមួយតៃវ៉ាន់, វាផ្ញើសារទៅអ៊ីរ៉ង់ដែលចង់បង្កើតគ្រាប់បែក, វាផ្ញើសារទៅកូរ៉េខាងជើងដែលសាកល្បងមីស៊ីលផ្លោង ហើយវាផ្ញើសារទៅរុស្ស៊ីថា សង្គ្រាមចប់ហើយ។ វាជាផលប្រយោជន៍ល្អបំផុតរបស់អាមេរិក ហើយវាជាផលប្រយោជន៍ល្អបំផុតនៃសន្តិសុខជាតិរបស់យើង ដើម្បីឲ្យអ៊ុយក្រែនឈ្នះ។ យើងត្រូវតែមើលឲ្យបានច្បាស់ យើងត្រូវតែបញ្ចប់វា”។
ពេលនិយាយថាតើសង្រ្គាមអាចបញ្ចប់ទៅដោយរបៀបណា លោកស្រី Haley បានលើកឡើងថា វានឹងបញ្ចប់នៅថ្ងៃមួយប្រសិនបើរុស្ស៊ីដកទ័ពចេញ។ បើសិនជាអ៊ុយក្រែនដកចេញវិញនោះ យើងទាំងអស់គ្នានឹងឃើញសង្គ្រាមលោក។ ដើម្បីទប់ស្កាត់បញ្ហានេះ ទីក្រុងកៀវត្រូវការអាវុធ, អាវុធជាច្រើនប្រភេទ។

ស្របពេលជាមួយគ្នានោះដែរ លោកស្រី Haley អះអាងទៀតថា “រុស្ស៊ីធ្លាប់និយាយហើយថា ប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិកគឺជាអ្នកបន្ទាប់ ប្រសិនបើអ៊ុយក្រែនដួលរលំ។ ប្រសិនបើវាកើតឡើងមែន ច្បាស់ណាស់សង្គ្រាមលោកនឹងកើតឡើង”។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញអាមេរិកភាគច្រើនទទួលស្គាល់ថា ការដែលរុស្ស៊ី នឹងលុយលុកប្រទេសប៉ូឡូញនិងរដ្ឋបាល់ទិក គឺមិនទំនងទាល់តែសោះ។
ការលុកលុយប្រទេសទាំងនោះ នឹងបង្កឲ្យមានមាត្រា៥ របស់អង្គការណាតូ ដែលចែងអំពីការការពារគ្នាទៅវិញទៅមក។ រឿងនោះនឹងបង្វែរជម្លោះដែលគេធ្លាប់តែនិយាយថាជាសង្គ្រាមប្រូកស៊ីរវាងទីក្រុងមូស្គូ និងសម្ព័ន្ធភាពអាត្លង់ទិកខាងជើង ទៅជាសង្រ្គាមដោយផ្ទាល់រវាងមហាអំណាចនុយក្លេអ៊ែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ទីក្រុងប៉េកាំង ព្រមានថា ជម្លោះ ចិន- អាមេរិក នឹង ក្លាយ ជា មហន្តរាយ សម្រាប់ ពិភពលោកទាំងមូល

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង