Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំងកូវីដដែលកម្ពុជាទទួលយកពីចិន ជិតទទួលបានភ្លើងខៀវឲ្យប្រើប្រាស់ពី WHO

បានផុស

នៅ

ជំនួយការអគ្គនាយក​អង្គការសុខភាពពិភពលោក លោក Mariangela Simao បាននិយាយកាលពីថ្ងៃសុក្រថា នៅសប្តាហ៍ក្រោយនេះ WHO នឹងចាប់ផ្តើមពិចារណាលើវ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ប្រទេសចិនចំនួន២ សម្រាប់ការអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសចិនកំពុងផ្សព្វផ្សាយវ៉ាក់សាំងចំនួនពីរគឺ Sinopharm និង Sinovac ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីនាំចេញវ៉ាក់សាំងទាំងពីរនេះ រាប់លានដូស។

លោក Simao បាននិយាយថា WHO ក៏កំពុងស្វែងរកការយល់ព្រមជាបន្ទាន់សម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ពីកន្លែងផលិតនៅក្នុងប្រទេសកូរ៉េខាងត្បូងនិងឥណ្ឌាផងដែរ។

Sinopharm គឺជាវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចទទួលយកពី ពីសាធារណរដ្ឋប្រជាមានិតចិន ចំនួន១លានដូសដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋកម្ពុជា៥០ម៉ឺននាក់។

សារព័ត៌មាន CNA បានរាយការណ៍កាលពីថ្ងៃទី១៥ខែមករាថា វ៉ាក់សាំង Sinopharm ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនជីវៈសាស្ត្រជាតិចិន (CNBG) មានប្រសិទ្ធភាព ៧៩,៣ភាគរយ ក្នុងការប្រឆាំងជំងឺកូវីដ១៩៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ កម្ពុជាសម្រេចទទួលយកវ៉ាក់សាំង Sinopharm ១ លានដូស​មក​ចាក់ជូនប្រជាជន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម