ព័ត៌មានអន្ដរជាតិ
ថៃ អនុញ្ញាតឲ្យអ្នកធ្វើការរដ្ឋ ឈប់សម្រាក១៥ថ្ងៃ ក្រោយភរិយាសម្រាលកូន
រដ្ឋាភិបាលថៃ បានបន្ថែមរយៈពេលឈប់សម្រាកមាតុភាព សម្រាប់អ្នកធ្វើការរដ្ឋជាបុរស ដោយអនុញ្ញាតឲ្យពួកគេឈប់សម្រាក ព្រមទាំងទទួលបានប្រាក់ឈ្នួលចំនួន១៥ថ្ងៃផងដែរ បន្ទាប់ពីភរិយាពួកគេសម្រាលកូន។
លោកឧបនាយករដ្ឋមន្ត្រី Wissanu Krea-ngam បាននិយាយថា ការបន្ថែមពេលឈប់សម្រាកនេះ គឺជាផ្នែកមួយនៃសេចក្តីប្រកាសរបស់គណៈកម្មាធិការប្រតិបត្តិបុគ្គលិករដ្ឋថ្មី ទាក់ទងនឹងអត្ថប្រយោជន៍ដល់អ្នកធ្វើការឲ្យរដ្ឋ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃចន្ទទី៥ខែមិថុនា។

បទប្បញ្ញត្តិឈប់សម្រាកមាតុភាពនេះ ត្រូវបានបញ្ចូលទៅក្នុងច្បាប់ឈប់សម្រាកលំហែមាតុភាពនៅក្នុងកំណែចាស់ ដែលបានដាក់ចេញក្នុងឆ្នាំ២០១១។ កំណែមុន គឺបានកំណត់សិទ្ធិសម្រាប់តែមន្ត្រីរាជការប៉ុណ្ណោះ ដែលការឈប់សម្រាកមាតុភាពនោះគឺមានរយៈពេល៩៨ថ្ងៃសម្រាប់មន្រ្តីរាជការជាស្រ្តី និង១៥ថ្ងៃសម្រាប់មន្ត្រីរាជការជាបុរស។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកធ្វើការឲ្យរដ្ឋជាស្រ្តី បានទទួលបានអនុញ្ញាតឲ្យឈប់សម្រាកមាតុភាព រយៈពេល៩០ថ្ងៃ រួចទៅហើយ។
លោក Wissanu និយាយថា បទប្បញ្ញត្តិដែលធ្វើបច្ចុប្បន្នភាពនេះ នឹងផ្តល់សិទ្ធិស្មើៗគ្នាដល់អ្នកធ្វើការដែលជួលដោយភ្នាក់ងាររដ្ឋាភិបាល ប៉ុន្តែមិនទទួលបានអត្ថប្រយោជន៍ដូចជាមន្ត្រីរាជការនោះទេ។
គួរបញ្ជាក់ថា បុគ្គលិករដ្ឋាភិបាលថៃ គឺជាអ្នកធ្វើការដូចមន្ត្រីរាជការដែរ ប៉ុន្តែពួកគេមិនបានឆ្លងកាត់ការប្រឡងចូលរដ្ឋទេ ហើយពួកគេក៏មិនទទួលបានប្រាក់សោធននិវត្តន៍ដែរ បន្ទាប់ពីចូលនិវត្តន៍៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ អតីតមេប៉ូលិស ថៃ ជំរុញឲ្យសមាជិកព្រឹទ្ធសភាបោះឆ្នោតជូនលោក Pita ធ្វើជានាយករដ្ឋមន្ត្រី

-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?