ព័ត៌មានអន្ដរជាតិ
៣៦ប្រទេស ចាប់ផ្តើមសមយុទ្ធជើងទឹក នៅឥណ្ឌូណេស៊ី ចំពេលតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងតានតឹងខ្លាំង
ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃចន្ទទី៥ខែមិថុនា បានចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹកពហុភាគីនៅក្នុងដែនទឹករបស់ខ្លួន រួមជាមួយកងទ័ពជើងទឹកមកពីប្រទេសចំនួន ៣៦ រួមមានទាំងសហរដ្ឋអាមេរិក អង់គ្លេស ចិន ជប៉ុន រុស្ស៊ី និងកូរ៉េខាងត្បូងផងដែរ ចំពេលមានភាពតានតឹងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
កងទ័ពជើងទឹកឥណ្ឌូណេស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធ Komodo គឺជាសមយុទ្ធ “មិនមែនសង្គ្រាម” ដែលមានគោលបំណង ពង្រឹងទំនាក់ទំនងរវាងកងទ័ពជើងទឹក នៃប្រទេសចំនួន៣៦ ។
សមយុទ្ធនេះកើតឡើងចំពេលប្រទេសចិន និងសហរដ្ឋអាមេរិក បង្កភាពតានតឹងផ្នែកយោធានៅក្នុងតំបន់ ដោយរៀបចំសមយុទ្ធសង្រ្គាមញឹកញាប់ជាងមុនជាមួយសម្ព័ន្ធមិត្ត និងដៃគូជុំវិញកោះតៃវ៉ាន់ និងនៅក្នុងផ្លូវទឹកដ៏មមាញឹកនៃសមុទ្រចិនខាងត្បូង និងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។
កងនាវាចរឥណ្ឌូណេស៊ីនិយាយថា នាវាចំនួន១៥គ្រឿង រួមទាំងមកពីប្រទេសចិន និងរុស្ស៊ីផងដែរ បានឈប់នៅជិតកោះ Sulawesi កាលពីថ្ងៃចន្ទ ខណៈពេលសមយុទ្ធ Komodo ចាប់ផ្តើម។
ស្របពេលជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន CCTV បានរាយការណ៍ថា កងទ័ពជើងទឹកចិន ក៏បានបញ្ជូននាវាពិឃាត Zhanjiang និងនាវាចម្បាំង Xuchang ដែលបំពាក់ដោយមីស៊ីលនាំផ្លូវ ទៅកាន់សមយុទ្ធនេះផងដែរ។
គួរបញ្ជាក់ថា សមយុទ្ធ Komodo ឆ្នាំនេះ គឺជាសមយុទ្ធកងទ័ពជើងទឹករួមគ្នាលើកទីបួន ដែលឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះ ចាប់តាំងពីការធ្វើសមយុទ្ធលើកដំបូងក្នុងឆ្នាំ២០១៤មក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ សមយុទ្ធ អាមេរិក-ជប៉ុន នៅជិតព្រំដែន រុស្ស៊ី កំពុងគំរាមកំហែងសន្តិសុខ ក្រុងមូស្គូ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់