Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះចង្កោមជំងឺកូវីដ១៩ក្នុងក្រុមហ៊ុន CP របស់ថៃ នៅប្រទេសចិន

បានផុស

នៅ

ប្រទេសចិន បានរាយការណ៍ពីករណីផ្ទុះចង្កោមជំងឺកូវីដ១៩ ក្នុងចំណោមកម្មករនៅក្នុងរោងចក្រកែច្នៃសាច់មាន់ដែលគ្រប់គ្រងដោយក្រុមហ៊ុន Charoen Pokphand Group របស់ប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរកឃើញនេះ បានបង្កឲ្យមានការភ័យខ្លាចក្នុងចំណោមអ្នកប្រើប្រាស់ក្នុងស្រុកដែលរហូតមកដល់ពេលនេះ កំពុងមានការព្រួយបារម្ភជាចម្បងអំពីសុវត្ថិភាពនៃអាហារដែលនាំចូល។

ករណីចំនួន១០ ត្រូវបានរកឃើញនៅក្នុងរោងចក្រមួយដែលសម្លាប់មាន់៥០លានក្បាលក្នុងមួយឆ្នាំនៅទីក្រុងភាគឦសាន Harbin។

ក្រុមមន្ត្រីបានប្រាប់សន្និសីទសារព័ត៌មានមួយថា កម្មករ២៨នាក់ផ្សេងទៀតនៅឯរោងចក្រនោះនិងសមាជិកគ្រួសារ៣នាក់ទៀត មិនបង្ហាញរោគសញ្ញាទេ។

ថ្វីបើប្រទេសចិនបានចង្អុលបង្ហាញម្តងហើយម្តងទៀតចំពោះការនាំចូលសាច់និងត្រីក្លាស្សេថាជាប្រភពនៃករណីឆ្លងមេរោគកូរ៉ូណាកាលពីឆ្នាំមុនក៏ដោយ ប៉ុន្តែចិនមិនបានរាយការណ៍ពីចង្កោមផ្ទុះសំខាន់ៗនៅក្នុងវិស័យកែច្នៃអាហាររបស់ខ្លួនទេ។

ចង្កោមផ្ទុះកូវីដនៅក្នុងរោងចក្រ CP ត្រូវបានគេរកឃើញអំឡុងការពិនិត្យជាប្រចាំលើប្រជាជននៅក្នុងតំបន់មួយ ដែលមានការកើនឡើងនៃករណីឆ្លងយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

រោងចក្រមិនអាចទាក់ទងសុំការអត្ថាធិប្បាយជុំវិញការផ្ទុះឡើងនេះបានទេ។ ចំណែកឯមន្រ្តីនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន CP ក្នុងទីក្រុងបាងកកក៏មិនបានធ្វើអត្ថាធិប្បាយភ្លាមៗដែរ។

ព័ត៌មានអំពីការផ្ទុះឡើងនេះកំពុងត្រូវបានគេជជែកវែកញែកពេញបណ្តាញសង្គម Weibo របស់ចិនដោយមានអ្នកប្រើប្រាស់មួយចំនួន ទទូចឲ្យអ្នកផ្សេងទៀតកុំបរិភោគផលិតផលរបស់ CP។

CP គឺជាក្រុមហ៊ុនសាច់មាន់កំពូលមួយហើយក៏ជា យីហោនៃស៊ុតនិងអាហារកែច្នៃដទៃទៀតផងដែរ។ វាជាវិនិយោគិនបរទេសដំបូងគេដែលបានចុះបញ្ជីនៅក្នុងប្រទេសចិន ហើយមានសកម្មភាពនៅគ្រប់ខេត្តទាំងអស់រាប់ចាប់ពីវិស័យកសិកម្មនិងអចលនទ្រព្យ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ វ៉ាក់សាំងកូវីដដែលកម្ពុជាទទួលយកពីចិន ជិតទទួលបានភ្លើងខៀវឲ្យប្រើប្រាស់ពី WHO

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញ​ដឹក​នាំកិច្ចប្រជុំត្រួតពិនិត្យការងារ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សម្រាប់ខែមករា និងលើកទិសដៅការងារខែកុម្ភៈ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋក្នុងស្រុក​ចំនួនពីរ នៃ​ខេត្តរតនគិរី ទទួល​បាន​ស្ពាន​ដែក​បាឡេ​មួយ​ដ៏​ថ្មី​ស្រឡាង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកវិភាគ និង​អ្នក​នយោបាយ ចំអក​ឱ្យទណ្ឌិត សម រង្ស៊ីថា មិនទាន់ស្គាល់​ខ្នុរ​ច្បាស់ផង បែរ​ជា​តាំង​ខ្លួន​ជា​អ្នក​ជំនាញខាងកសិកម្ម

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរាជធានី​ ណែនាំឱ្យដាក់មីក្រូតាមម៉ូតូកង់បី ស្រែក​ហាមឃាត់ មិនឱ្យដុតផាវ ក្នុង​ឱកាសបុណ្យចូលឆ្នាំចិន វៀតណាម

ព័ត៌មានជាតិ៩ ម៉ោង មុន

ប៉ូឡូញ បង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ២០ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

Sokha Hotels

ព័ត៌មានពេញនិយម