ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ជួបហេតុការណ៍រន្ធត់មួយទៀត ក្រោយសោកនាដកម្ម រថភ្លើងបុកគ្នា (មានវីដេអូ)
សារព័ត៌មាន ANI បានរាយការណ៍កាលពីថ្ងៃចន្ទទី៥ខែមិថុនាថា ស្ពានខ្សែកាបមួយ ដែលកំពុងសាងសង់នៅក្នុងរដ្ឋ Bihar របស់ប្រទេសឥណ្ឌា បានបាក់ជាលើកទីពីរក្នុងរយៈពេល១៤ខែ ខណៈមនុស្សម្នាក់ត្រូវបាត់ខ្លួន។

ស្ពាននេះកំពុងត្រូវបានសាងសង់នៅលើទន្លេ គង្គា ក្នុងស្រុក Bhagalpur ភាគខាងកើតប្រទេសឥណ្ឌា។
ដំបូងឡើយ ការសាងសង់គ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៩ ប៉ុន្តែត្រូវប្រឈមនឹងការពន្យារពេលជាច្រើនលើកច្រើនសា។ ក្នុងនោះ មានមួយលើក ដែលការសាងសង់ស្ពានត្រូវពន្យារពេល ដោយសារការបាក់បណ្តាលមកពីខ្យល់បក់ខ្លាំង និងភ្លៀង កាលពីថ្ងៃ៣០មេសាឆ្នាំមុន។

អ្នកស្រុកឈ្មោះ Rakesh Kumar បានប្រាប់ ANI ថា “មានការរញ្ជួយយ៉ាងខ្លាំងនៅទីនេះ យើងមានអារម្មណ៍ថាដូចជាមានការផ្ទុះ។ ក្រោយមក យើងបានស្ពានស្ពានបាក់”។
យោងតាមសារព័ត៌មាន ANI, មានបុរសចំនួន៨នាក់នៅលើស្ពាន ពេលដែលបាក់ ខណៈអ្នកយាមម្នាក់ត្រូវបាត់ខ្លួន។

គួរបញ្ជាក់ថា ហេតុការណ៍នេះកើតឡើង បន្ទាប់ពីប្រទេសឥណ្ឌា ជួបប្រទះសោកនាដកម្មរថភ្លើងបុកគ្នា ដែលបណ្តាលឲ្យមនុស្សជិត៣០០នាក់ បាត់បង់ជីវិត។
សោកនាដកម្មផ្លូវដែក ដែលជារឿងដ៏អាក្រក់បំផុតរបស់ឥណ្ឌាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ បានកើតឡើងកាលពីល្ងាចថ្ងៃសុក្រទី២ខែមិថុនា នៅស្ថានីយ៍មួយក្នុងរដ្ឋ Odisha៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ដឹងមូលហេតុ ដែលបណ្តាលឲ្យរថភ្លើងបុកគ្នា ស្លាប់មនុស្សជិត ៣០០នាក់ នៅ ឥណ្ឌា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ