Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បង្អួតកម្លាំងយោធាទ្រង់ទ្រាយធំ នៅសមុទ្របាល់ទិក និងមហាសមុទ្រ​ប៉ា​ស៊ីហ្វិ​ក

បានផុស

នៅ

កាលពីថ្ងៃអង្គារ ទី៦ ខែមិថុនា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានធ្វើការបង្ហាញកម្លាំងយោធាដ៏ធំ នៅក្នុងសមុទ្របាល់ទិក និងមហាសមុទ្រប៉ាស៊ីហ្វិក ខណៈសង្គ្រាមនៅអ៊ុយក្រែន កំពុងបន្ត។

(រូបថត៖ East2west)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាវាចម្បាំងប្រហែល ៤០ គ្រឿង និងយន្តហោះ ២៥ គ្រឿង បានចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹកនៅសមុទ្របាល់ទិក ជាមួយយោធាប្រហែល ៣,៥០០ នាក់ក្នុងសមយុទ្ធដែលគ្រោងនឹងបន្តរហូតដល់ថ្ងៃទី១៥ ខែមិថុនា ។

គួរបញ្ជាក់ថា រុស្ស៊ី​ មានព្រំដែន​សមុទ្រ ​ជាមួយ​ប្រទេសជាសម្ព័ន្ធមិត្តអាត្លង់ទិកខាងជើង​ចំនួន៧ បូក​រួម​ទាំង​ស៊ុយអែត ដែលនឹងក្លាយជាសមាជិកណាតូក្នុងពេល​ឆាប់ៗ​នេះផងដែរ។ ប្រទេសសម្ព័ន្ធមិត្តទាំងប្រាំពីរដែលមានព្រំប្រទល់ជាប់សមុទ្របាល់ទិកគឺ ដាណឺម៉ាក ហ្វាំងឡង់ អេស្តូនី ឡាតវី លីទុយអានី ប៉ូឡូញ និងអាល្លឺម៉ង់។

(រូបថត៖ East2west)

សមយុទ្ធ​របស់​រុស្ស៊ី​នេះ កើត​ឡើងត្រឹម​មួយ​ថ្ងៃប៉ុណ្ណោះ ​បន្ទាប់​ពី​ប្រទេស​ជា​សមាជិក​ណាតូ​ ​ចាប់​ផ្តើម​សមយុទ្ធ​បាល់ទិក​ប្រចាំ​ឆ្នាំ​រៀងៗ​ខ្លួន។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីបានប្រាប់អ្នកសារព័ត៌មានថា “សមយុទ្ធប្រតិបត្តិការជាមួយក្រុមកងនាវាចរដែលបញ្ជាដោយមេបញ្ជាការកងនាវាចរបាល់ទិក អនុឧត្តមនាវីឯក Vladimir Vorobyov គឺបានចាប់ផ្តើមកាលពីថ្ងៃទី៥ ខែមិថុនានៅសមុទ្របាល់ទិក និងនៅទីលានហ្វឹកហាត់ប្រយុទ្ធក្នុងតំបន់ Kaliningrad”។

(រូបថត៖ East2west)

ចំណែកនៅតំបន់ចុងបូព៌ារុស្សីឯណោះវិញ នាវាកងទ័ពជើងទឹក និងនាវាជំនួយជាង ៦០ គ្រឿងព្រមទាំងយន្តហោះ ៣៥ គ្រឿង ក៏ដូចជាកងទ័ពជាង ១១,០០០ នាក់ ក៏ត្រូវបានបញ្ជូនទៅធ្វើសមយុទ្ធសង្គ្រាមយុទ្ធសាស្ត្រនៅសមុទ្រជប៉ុន និង Okhotsk ដែលចាប់ផ្តើមពីថ្ងៃទី៥ ដល់ថ្ងៃទី២០ ខែមិថុនា ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ៣៦ប្រទេស ចាប់ផ្តើមសមយុទ្ធជើងទឹក នៅឥណ្ឌូណេស៊ី ចំពេលតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងតានតឹងខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

កម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មក្នុងស្រុក ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ៣៧ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ៣៨ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ៤១ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម