Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេងស្រីចិន លួចលុយឪពុកម្ដាយខំសន្សំជាង ៦ ម៉ឺនដុល្លារ ដើម្បីហ្គេមក្នុងទូរស័ព្ទ

បានផុស

នៅ

ស្ត្រីជនជាតិចិនម្នាក់ឈ្មោះ វ៉ាង ទើបតែដឹងរឿងកូនស្រីវ័យ ១៣ ឆ្នាំរបស់ខ្លួនចាយលុយសន្សំអស់ ៦៣,១១៦ ដុល្លារ លើហ្គេមទូរស័ព្ទដៃ តាមរយៈគ្រូបង្រៀននៅសាលាដែលសង្កេតឃើញនាងលេងទូរស័ព្ទយូរៗពេក ។

អ្នកស្រី វ៉ាង រស់នៅខេត្តហឺណាន យំដោយរន្ធត់ចិត្តពេលឃើញលុយក្នុងកុងសល់ត្រឹម ០.៥ យ័នប៉ុណ្ណោះ “ខ្ញុំចង់តែបោកក្បាលនឹងដីទេ ពេលខ្ញុំដឹងរឿងដែលបានកើតឡើង ។ តើក្មេងស្រី ១៣ ឆ្នាំម្នាក់អាចធ្វើរឿងបែបនេះបានយ៉ាងដូចម្ដេច?” គាត់និយាយទាំងអួលដើមក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីឪពុករបស់កូនស្រីនោះលាតត្រដាងអ្វីដែលគាត់បានដឹង នាងសារភាពថា ចាយលុយទិញហ្គេមអស់ ១៦៨៤៩,៦៧ ដុល្លារ ទិញរបស់ក្នុងហ្គេម ២៩៤៨៦,៩២ ដុល្លារ និង ១៤០៤១,៣៩ ដុល្លារទៀត សម្រាប់ទិញហ្គេមឲ្យមិត្តរួមថ្នាក់យ៉ាងតិច ១០ នាក់។ តាមពិតនាងក៏ស្ទាក់ស្ទើរមិនចង់ទិញឲ្យមិត្តរួមថ្នាក់ប៉ុន្មានដែរ ប៉ុន្តែពួកគេព្យាយាមឆាឆៅនាងឥតឈប់ឈរ “ខ្ញុំមិនហ៊ានប្រាប់គ្រូទេ ព្រោះខ្លាចម៉ាក់ប៉ាដឹងហើយខឹង” ក្មេងស្រីបន្ថែម ។

រូបតំណាង

ដោយសារនៅក្មេងពេក នាងមិនដឹងឡើយថា ម្ដាយឪពុកខំសន្សំប្រាក់ពិបាកប៉ុនណា ចំណែកឯលេខសម្ងាត់សម្រាប់បើកប្រើគណនីវិញ គឺម្ដាយជាអ្នកឲ្យនាងក្នុងករណីត្រូវការប្រាក់ពេលគ្មានអ្នកនៅផ្ទះ ៕

ប្រែសម្រួល ៖ វារី

ប្រភព ៖ TNP

ចុចអាន ៖ ញៀនហ្គេមខ្លាំងពេក កុមារឥណ្ឌា ច្របាច់.ក សម្លាប់ប្អូនជីដូនមួយខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម