Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀស បន្ទាប់ពីបាក់ទំនប់វារីអគ្គិសនីនៅ Kherson

បានផុស

នៅ

មនុស្សរាប់ម៉ឺននាក់ កំពុងត្រូវបានជម្លៀសចេញនៅខ្សែទឹកខាងក្រោម បន្ទាប់ពីទំនប់វារីអគ្គិសនីដ៏ធំមួយ បានបាក់នៅក្នុងទឹកដីដែលកាន់កាប់ដោយរុស្ស៊ី។

(រូបថត៖ MAXAR TECHNOLOGIES)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បាននិយាយថា ទីក្រុង និងភូមិចំនួន ៨០ ត្រូវប្រឈមនឹងហានិភ័យនៃគ្រោះទឹកជំនន់ បន្ទាប់ពីការបំផ្លាញទំនប់ Nova Kakhovka ដែលលោកបានដាក់ការស្តីបន្ទោសលើប្រទេសរុស្ស៊ី។

នៅតាមដងទន្លេ Dnipro, ទឹកកំពុងហក់ឡើង ជាហេតុបង្កហានិភ័យគ្រោះទឹកជំនន់ដ៏មហន្តរាយដល់ទីក្រុង Kherson។

ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ី​បាន​បដិសេធ​ការ​បំផ្លាញ​ទំនប់​វារីអគ្គិសនីនោះ ហើយបែរជាស្តី​បន្ទោស​ការ​បាញ់​ផ្លោង​របស់​អ៊ុយក្រែន វិញ ។

(រូបថត៖ bloomberg)

អគ្គរដ្ឋអាជ្ញារងអ៊ុយក្រែន Viktoriya Lytvynova បានប្រាប់អ្នកសារព័ត៌មានថា មនុស្សប្រហែល ៤ ម៉ឺននាក់ ត្រូវការជម្លៀសចេញ។ ក្នុងនោះមានមនុស្ស ១,៧០០០ នាក់នៅក្នុងទឹកដីដែលគ្រប់គ្រងដោយអ៊ុយក្រែននៅភាគខាងលិចនៃទន្លេ Dnipro និង ២,៥០០០ នាក់នៅភាគខាងកើតដែលគ្រប់គ្រងដោយរុស្ស៊ី។

ចំណែករដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនលោក Ihor Klymenko បាននិយាយថា តំបន់ចំនួន ២៤ ត្រូវបានទឹកជន់លិច។

គួរបញ្ជាក់ថា ទំនប់ Kakhovka គឺមានសារសំខាន់ខ្លាំងណាស់នៅក្នុងតំបន់ ហើយវាមានអាងស្តុក ដែលផ្តល់ទឹកដល់កសិករ និងអ្នកស្រុក ក៏ដូចជាដល់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ផងដែរ។ លើសពីនេះ វា​ក៏​ជា​ច្រក​ដ៏​សំខាន់​មួយ ​ដែលផ្គត់ផ្គង់​ទឹក​ពី​ភាគ​ខាង​ត្បូង​ទៅ​កាន់​តំបន់​គ្រីមៀទៀតផង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អ៊ុយក្រែន ចោទរុស្ស៊ី បំផ្ទុះទំនប់វារីអគ្គិសនីនៅតំបន់ Kherson បង្កហានិភ័យ គ្រោះទឹកជំនន់ ធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម